២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៧០៩ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៧០៩ករណី ដោយគ្រាន់តែប្រទេសម៉ាឡេស៊ីមួយប៉ុណ្ណោះ មានការឆ្លងច្រើនដល់ ១ពាន់ ៤១៤ករណី។ ការឆ្លងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ១ពាន់ ៩៧ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ១ពាន់ ៤១៤ករណី ច្រើនជាងគេ, ប្រទេសហ្វីលីពីន មាន ២០៤ករណី និងប្រទេសថៃ មានការឆ្លង ៩១ករណី តិចជាងគេ ក្នុងចំណោមប្រទេសទាំង៣។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី ៣នាក់ និងប្រទេសថៃ ២នាក់។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥០ម៉ឺន ១ពាន់ ៧០៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៥៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់ហើយ៕

ads banner