អ្នកកត់ និងចាក់កន្ទុយលេខឆ្នោតវៀតណាមចំនួន២នាក់មានសំណាងត្រូវបាន លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឲ្យទៅផ្ទះវិញ

អត្ថបទដោយ៖
Kien Sereyvuth

       ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ម៉ៅ  សឿត  អធិការនគរបាលខណ្ឌច្បារអំពៅ  បានឲ្យដឹងនៅថ្ងៃទី១៥  ខែកក្កដា  ឆ្នាំ២០២០នេះ ថាមានជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅសហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខឆ្នោតវៀតណាមនៅផ្ទះស្នាក់នៅភូមិដើមស្លែង ១  សង្កាត់ច្បារអំពៅ២  ខណ្ឌច្បារអំពៅ  (អ្នកចាក់កន្ទុយលេខ ) ។
 
        សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២ នាក់រួមមាន  ៖  ទី១- ឈ្មោះ លី  ចាន់នី  ភេទស្រី  អាយុ ៣០ ឆ្នាំ  ជនជាតិវៀតណាម  មុខរបរភ្នាក់ងារកត់ឆ្នោតស្នាក់នៅផ្ទះកើតហេតុ ។  និងទី២- ឈ្មោះ ឈិន  ជឿន  ភេទប្រុស  អាយុ៧២ ឆ្នាំ  ជនជាតិខ្មែរ  មុខរបរនៅផ្ទះស្នាក់នៅភូមិដើមស្លែង១  សង្កាត់ ច្បារអំពៅ ២  ខណ្ឌច្បារអំពៅ  (អ្នកចាក់កន្ទុយលេខ) ។

      ចំណែកដកហូតវត្ថុតាងរួមមាន  ៖  ក្រដាសកត់កន្ទុយលេខរួច  ០៤សន្លឹក ,  ក្រដាសកាគែរ ២១សន្លឹក ,  លុយខ្មែរចំនួន៨៣ ម៉ឺនរៀល ,  ទូរស័ព្ទដៃ ០១គ្រឿង ,  ប៊ិចចំនួន ១០ដើម ,  ត្រាវ៉ៃថ្ងៃខែ០១,  ម៉ាស៊ីនគិតលេខ ០១គ្រឿង ,  ក្រដាសសេរីផ្ទៀងឆ្នោតមួយចំនួន  និងក្រដាសមិនទាន់កត់ឆ្នោតមួយ ចំនួនបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ។

      ដោយឡែកអ្នកចាក់កន្ទុយលេខឈ្មោះ  ឈិ ន  ជឿន  ត្រូវបានលោក  ឆាយ  ហុង  ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  អនុញ្ញាតឲ្យធ្វើកិច្ចសន្យាធានាត្រលប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner