ឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីនបោកខោអាវឆាបឆេះហ្គូរីគ្រឿងសំអាងមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ភ្នំពេញ៖ មានអគ្គីភ័យមួយឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីនបោកខោអាវឆេះផ្ទះមួយខ្នងដែលមានផ្លាក់យីហោឈ្មោះ ហ្គូរី គ្រឿងសំអាង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍បានទាន់ពេល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីរសមត្ថកិច្ច បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរខាងក្នុងផ្ទះមួយខ្នងដែលមានផ្លាក់យីហោឈ្មោះ ហ្គូរី គ្រឿងសំអាង ដែលបណ្តាលមកពីរឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីនបោកខោអាវឆាបឆេះនៅខាងក្នុងផ្ទះពីក្រោយជាន់លើទី៣ បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើងទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ក្នុងករណីគ្រោះអគ្គីភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយ:ពេល៣០នាទី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់ចំនួន៧គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គីភ័យ៕ ដោយ ៖ ឆៃ ហួត