ហាមហើយហាមទៀត មិនស្តាប់ ចុះចាប់លើកលើកយកសម្ភារៈ រថយន្តទៅរក្សាទុកនៅសាលាខណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សិប្បកម្មផលិតក្រដាសចំនួន២ទីតាមងស្ថិតនៅទប់មុខគ្នា ម្ចាស់តែមួយ តាមផ្លូវ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកកំណាត់ផ្លូវ ទុកដាក់ទំនិញ សម្ភារៈផ្សេងៗ ចតទុកទាំងរថយន្តតូចធំ រញ៉េរញ៉ៃ ប្រជាពលរដ្ឋ ជួបការលំបាក រកតែផ្លូវដើរសឹងមិនចង់បានផង ហើយត្រូវបានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ចុះទៅហាមឃាត់ ច្រើនលើកច្រើនសារ រាប់លែងអស់ទៅហើយ ជៀសវាងយកផ្លូវ មកបម្រើប្រយោជន៍ផ្ទាល់ខ្លួន នៅតែមិនស្តាប់ ប្រាប់ក៏ថៅកែសិប្បកម្មមិនខ្ចីរវល់តាម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់កម្លាំងចម្រុះចុះទៅ ប្រមូលលើកយក ឥវ៉ាន់ណាដែលមាននៅលើដងផ្លូវ ត្រង់ចំណុចខាងលើ មានទាំងរថយន្តកុងតៃន័រ២គ្រឿងផងដែរ ទៅរក្សាទុកនៅសាលាខណ្ឌ ។

តាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានលើកឡើងថា ម្ចាស់ ថៅកែ សិប្បកម្មក្រដាស ខាងលើដូចជាជ្រុលពេកហើយ យកកំណាត់ផ្លូវ មកដាក់ ផ្ទុក សម្ភារៈ ឥវ៉ាន់ របស់ខ្លួន រញ៉េរញ៉ៃ រកតែផ្លូវដើរសឹងមិនចង់បាន ហើយអាជ្ញាធរ តាំងពីសង្កាត់ ខណ្ឌ ចុះមកហាម សូមរក្សាទុកផ្លូវ ឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ តែមិនស្តាប់សោះ លើកនេះអាជ្ញាធរ ចាត់វិធានការក្តៅ ។

អាជ្ញាធរ បានឲ្យដឹងថា ទីតាំងខាងលើ បានចុះមកហាមច្រើនលើកហើយ រឿងយកឥវ៉ាន់ មកដាក់គរ តាមផ្លូវសាធារណៈ តែមិនស្តាប់ រសៀលថ្ងៃនេះ ដាក់កម្លាំងចម្រុះចុះប្រមូលសម្ភារៈ ឥវ៉ាន់ណាដែលទុកចោល នៅលើផ្លូវសាធារណៈ ដើម្បីយកទៅរក្សាទុក ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner