កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិ (CI)នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទ កំពូលបណ្តាភាគីលើកទី២៨ (COP-28) របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតីបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយជាមួយលោកស្រី Lina Barrera អនុប្រធានជាន់ខ្ពស់ និងសហការីនៃអង្គការអភិរក្សអន្តរជាតិកាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ពិសេសសម្រួចនិងតម្រង់ទិសការអនុវត្តនានាឱ្យស្របនឹងយុទ្ធ សាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨។

ថ្លែងក្នុងជំនួបពិភាក្សានេះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ តាមរយៈការដាក់ ចេញនូវយុទ្ធសាស្រ្តចក្រានិងការអនុវត្ត Article 6 តាមរយៈការនាំយកគោល នយោបាយ ដែលមានស្រាប់ ទៅអនុវត្តជាក់ស្តែង ។

ជាមួយគ្នានោះ អង្គការអភិរក្សអន្តរជាតិ បានអបអរសាទរចំពោះក្រសួងបរិស្ថានលើការបង្កើតឱ្យមានយុទ្ធនាការផ្សេងៗ ពិសេស យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ»។ ទន្ទឹមនឹងនោះ ក៏បានបង្ហាញពីជំហរគាំទ្រ និងបេ្តជ្ញាចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ ពិសេសលើយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ ដែលជាការងារអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងទៀតដែលក្រសួងបរិស្ថានបាននិងកំពុងដាក់ចេញ ។

ឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការទាំងឡាយណា ដែលស្របជាមួយនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងជាប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ពិសេសគឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner