ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦

(ភ្នំពេញ)៖ ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២4 នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ។

អត្ថប្រយោជន៍ បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖ ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ) ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ) ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន។

គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចខាងក្រោម៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖ មានសញ្ជាតិខ្មែរ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍ បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

សំណុំលិខិតចុះឈ្មោះស្នើសុំ បេក្ខជនត្រូវស្កេនភ្ជាប់មកជាមួយនូវឯកសារយោងនៅពេលបំពេញពាក្យអនឡាញ រួមមាន៖ រូបថតទំហំ 4×6 សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវ រួមមាន៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ថវិកាសិក្សា ចំនួន ២ ច្បាប់ លិខិតធានាអះអាងពីអាណាព្យាបាល ឬសហព័ទ្ធ ចំនួន ២ ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល (មាន QR Code ឬបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លងមានបញ្ជាក់ត្រឹមត្រូវ) ចំនួន ១ ច្បាប់។

កាលបរិច្ឆេទ និងការទទួលពាក្យ បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈគេហទំព័រ www.dsdp.gov.kh/registration សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ០៩៨ ៩៤៣ ៧៧៧ / ០៩៩ ៣៦៩ ៨៨៩ ឬអ៊ីម៉ែល [email protected] កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner