គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ការឧបត្ថម្ភដល់សិស្សនិទ្ទេសA ចំនួន៩នាក់ ដែលមានជីវភាពក្រីក្រ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងថ្នាក់ដឹកនាំសាខាសំខាន់ៗនិងសហការី កាលពីថ្ងៃទី ៧ខែធ្នូ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សា នុសិស្ស ដែលប្រឡងជាប់និទ្ទេសA មានជីវភាពក្រីក្រ និងបានផ្ដល់នូវអំណោយមនុស្សធម៌ជូនដល់សិស្សដែលមានជីវភាពក្រីក្រចំនួន៩នាក់ដែលទើបប្រឡងសញ្ញាបត្រមធ្យ
មសិក្សាទុតិយភូមិ(បាក់ឌុប)ជាប់និទ្ទេសA ។
អំណោយ ក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃមួយគ្រឿង, ឃីតមួយកញ្ចប់ ព្រមទាំង គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយ ចំនួន។
បន្ថែមពីនេះទៀត ឯកឧត្តម សុខ លូ ក៏បា
នសម្រេចធ្វើផ្ទះមួយខ្នងផ្តល់ជូនដល់ក្រុមគ្រួសារយុវសិស្សនិទ្ទេសAឈ្មោះ ភាព ចាន់ធី ដែលជាសិស្ស នៃវិទ្យាល័យសង្កែ ស្រុកសង្កែដែលមានជីវភាពក្រីក្រកំពុងជួបនូវលំបាកខ្លាំងជាងគេនិងមានប្អូនស្ថិតក្នុងបន្ទុកច្រើន ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានថ្លែងការកោត សរសើរចំពោះការយកចិត្តទុកដាក់របស់ក្មួយៗជា សិស្ស ហើយដែលមានជីវភាពក្រីក្រលំបាកប៉ុន្តែកូនៗក្មួយៗមានឆន្ទៈក្នុងការតាំងចិត្តតស៊ូខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រ
ឡងជាប់និងបាននិទ្ទេស A ថែមទៀត៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner