ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១០ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន   ៧៥នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ២០នាក់ស្រី ៥នាក់ រក្សាទុក ដឹកជញ្ជូន ១៦ករណី ឃាត់ ២៤នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៣១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១៩៩,៦៥ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១១,៩៦ក្រាម ។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner