សង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះ រ៉ូយ៉ាល់ កាសា លក់គ្រឿងសង្ហារឹមមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានអគ្គិភ័យមួយសង្ស័យផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នងដែលមានផ្លាក់យីហោឈ្មោះ រ៉ូយ៉ាល់ កាសា លក់គ្រឿងសង្ហារឹម យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីលោក ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា  មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរខាងក្នុងផ្ទះមួយខ្នង ដែលមានផ្លាក់យីហោឈ្មោះ រ៉ូយ៉ាល់ កាសា លក់គ្រឿងសង្ហារឹម ដោយសង្ស័យថាមកពីផ្ទុះសេខ្សែភ្លើងឆាបឆេះនៅខាងក្នុងផ្ទះជាន់ទី១ បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទេីបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ក្នុងករណីគ្រោះអគ្គិភ័យនេះ បណ្តាលឲ្យមានមនុស្សចំនួន២នាក់ រងរបួសស្រាល់  និងខូចខាតទ្រព្យសម្បត្តិសម្ភារទាំងស្រុងមួយចំនួនធំ ដែលមានទឹកប្រាក់សរុបជិត១លានដុល្លារ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍ បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយ:ពេល៤៥នាទី ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន២៩គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គិភ័យ៕ ដោយ ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner