នៅព្រឹកថ្ងៃទី១៥កក្កដានេះ ច្រកទ្វារអន្តរជាតិភ្នំដី-គីឡូ១៣ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត៎ដំបង បើកផ្យដំណើរការចេញ-ចូលដឹកជញ្ជូននូវកសិផល រវាង ខេត្តបាត់ដំបង និងខេត្តស្រះកែវ “ថៃ” ឡើងវិញហើយ

អត្ថបទដោយ៖
Kien Sereyvuth

ច្រកទ្វារអន្តរជាតិ(ភ្នំដី-គីឡូ១៣) ស្រុកសំពៅលូនជាប់ព្រំប្រទល់រវាងខេត្តបាត់ដំបង(កម្ពូជា)និងខេត្តស្រះកែវ(ថៃ)បានចាប់បើកឲ្យដំណើរការជាប្រក្រតីឡើងវិញហើយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២០នេះនិងបន្ទាប់ពីមានការជូនដំណឹងពីភាគីថៃ។ ហើយការជូនដំណឹងពីការបើកឲ្យដំណើរការច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣)ឡើងវិញនេះ គឺ៖ដើម្បីតែការដឹកជញ្ជូនទំនិញ និង កសិផល រវាង ខេត្តស្រះកែវ”ថៃ”និងខេត្តបាត់ដំបង”កម្ពុជា” នៃភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង តែប៉ុណ្ណោះ។

លោក ឃឹម ទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិភ្នំដី-គីឡូ១៣នៃស្រុកសំពៅលូន បានឲ្យដឹងនៅមុននេះបន្តិចថា៖ច្រកទ្វារអន្តរជាតិដែលចាប់ផ្តើមបើកឲ្យដំណើរថ្ងៃនេះ មានសកម្មភាពធម្មតា ក្នុងការដឹកជញជូនទៅមករវាងខេត្តទាំង២ បាត់ដំបង និងស្រះកែវ។ហើយការដឹកជញ្ជូនទំនិញនិងកសិផលរវាងខេត្តទាំង២ មិនទាន់មានភាពមមាញឹកប៉ុន្មាននោះទេ? ដោយសារតែច្រកទើបដំណើរការ នៅថ្ងៃដំបូង។លោកក៏បានឲ្យដឹងបន្ថែមទៀតថា៖ នៅថ្ងៃដំបូងនេះខាងថៃ គឺ៖បានដឹកជញ្ជូនជ្រូករស់ចូល។ឯខាងកម្ពុជាយើងវិញនាំកសិផលចេញទៅគេមានពោតនិងដំឡូងមី…។តែទោះបីយ៉ាងណា លោកប្រធានច្រកទ្វារអន្តរជាតិ គីឡូ១៣ ស្រុកសំពៅលូន របស់ខេត្តបាត់ដំបង បានអះអាងថា៖ កន្លងមកបើទោះបីច្រកនេះដំណើរការធម្មតាក៏ច្រកនេះមិនសូវមានទំនិញចេញ-ចូលច្រើនប៉ុន្មានដែរ។គឺច្រកនេះខុសប្លែកពីច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង។ខាងនោះគេមានភាពសកម្មដឹកជញ្ជូនទៅមក និងច្រើនជាង។ ដោយឡែក សម្រាប់ច្រកទ្វារខាងលោក គឺ៖ភាពសកម្មក្នុងការដឹកជញ្ជូន បានតែពេលព្រឹកតែប៉ុណ្ណោះ។ ហើយចាប់ពីម៉ោង១២ថ្ងៃត្រង់ទៅ ច្រកនេះមិនសូវមានលំហូរឡានដឹកជញ្ជូនទំនិញចេញ-ចូល តាមច្រកមួយនេះប៉ុន្មាននោះទេ។

លោក ឃឹម ទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) បានបន្ថែមថា៖ការបើកច្រកទ្វារឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃនេះទៅ គឺអនុញ្ញាតឲ្យតែការដឹកជញ្ជូនចេញ-ចូលទំនិញរវាងខេត្តទាំង២ (ស្រះកែវ-បាត់ដំបង) ចាប់ពីម៉ោង៦ព្រឹក រហូតដល់ ម៉ោង៦ល្ងាចប៉ុណ្ណោះ។និងអនុញ្ញាតឲ្យឆ្លងកាត់តែរថយន្តដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ថែមទាំងកំណត់ឱ្យមានអ្នកគ្រប់គ្រងរថយន្ត និងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញទៅ-មក មិនឲ្យលើសពី ២នាក់នោះទេ។

លោក ឃឹមទិព្វមុនី ប្រធានច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)បានបញ្ជាក់ទៀតថាការបើកឲ្យដំណើរការចេញចូលរថយន្តដឹកជញ្ជូនទំនិញ នៅច្រកទ្វារអន្តរជាតិនៅថ្ងៃនេះកន្លងទៅខាងកម្ពុជាមិនបានធ្វើការបិទច្រកទ្វារឡើយ។ហើយការបិទនេះគឺខាងថៃជាអ្នកបិទឯកតោភាគីខ្លួនឯងតែប៉ុណ្ណោះ។

លោក ឃឹម ទិព្វមុនី ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖នៅមុនការបិទច្រកចេញ-ចូល ច្រកទ្វារអន្តរជាតិនេះ គឺ៖ច្រកនេះ បានដំណើរការពេញលេញធម្មតា ចាប់ពីម៉ោង០៦ព្រឹក ដល់ ម៉ោង១០យប់។ តែបើយោងលើលិខិតជូនដំណឹងរបស់ខេត្តស្រះកែវ គឺការបើកច្រកចេញ-ចូលនេះ គឺធ្វើឡើងដើម្បីឲ្យរថយន្តដឹកជញ្ជូនទំនិញនិងមានតែមនុស្សចំនួន២នាក់ ភ្ជាប់ជាមួយរថយន្ត ដើម្បីចេញ-ចូលដឹកជញ្ជូនទំនិញរវាងខេត្តទាំង២តែប៉ុណ្ណោះចាប់ពីម៉ោង០៦ព្រឹកដល់ម៉ោង០៦ល្ងាច។ លោកប្រធានច្រកអន្តរជាតិភ្នំដី(គីឡូ១៣)ក៏បានសង្កត់ធ្ងន់បន្ថែមឲ្យដឹងទៀតថា ការបើកច្រកទ្វារឲ្យដំណើរការឡើងវិញនេះ គឺខាងភាគីថៃគួរតែបើកឲ្យដំណើរការជាធម្មតាឡើងវិញតាមម៉ោងពេលកន្លងមកដែលច្រកអន្តរជាតិនេះបានកំណត់ គឺចាប់ពីម៉ោង ០៦ព្រឹក ដល់ ម៉ោង១០យប់ ដូចកាលពីមិនទាន់បិទ។ និងគួរតែអនុវត្តឲ្យដូចគ្នា ពេលម៉ោងបើក-បិទកំណត់ពេលម៉ោងចេញ-ចូល ឲ្យបានដូចគ្នា នៅច្រកទ្វារអន្តរជាតិដូង ក្នុងភូមិសាស្ត្រ នៃ ស្រុកកំរៀង ខេត្តបាត់ដំបង គឺច្រកនោះគេបានអនុវត្តនូវម៉ោងពេលដើម្បីឲ្យចេញ-ចូល ចាប់ពីម៉ោង៦ព្រឹកដល់ ម៉ោង១០យប់ ជារៀងរាល់ថ្ងៃធម្មតា ដោយមិនបានកាត់បន្ថយពេលម៉ោងនោះទេ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner