យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៦ (Video Inside)
អត្ថបទដោយ៖
Apsara Net
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៥ ទូរទស្សនិកជន បានជ្រាបនូវការធ្វើសមាហរណកម្មរបស់កម្លាំងខ្មែរក្រហម និងកិច្ចប្រឹងប្រែងបំបែកកម្លាំងក្រុមទាហានខ្មែរក្រហមនៅសំឡូត និងប៉ៃលិន ផ្តាច់ចេញពីក្រុមខ្មែរក្រហមនៅអន្លង់វែង។ គួរបញ្ជាក់ថា តំបន់សំឡូតត្រូវបានធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ តុលា ឆ្នាំ១៩៩៦។ យុទ្ធសាស្ត្រ DIFID បានបំបែរមុខព្រួញសំដៅទៅកាន់តំបន់អន្លង់វែង នៃសំបុកធំចុងក្រោយ របស់ក្រុមឧទ្ទាមខ្មែរក្រហម។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន