ប្រធានាធិបតីអ៊ុយក្រែនស្ថិតលើទឹកដីសហរដ្ឋអាមេរិកដើម្បីរកជំនួយយោធា (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី កំពុងស្ថិតលើទឹកសហរដ្ឋអាមេរិក ក្នុងឱកាសសំខាន់បំផុត ដែលអ៊ុយក្រែន កំពុងត្រូវការជំនួយយោធាពីសហរដ្ឋអាមេរិក ដើម្បីបន្តការធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីសម្រាប់ឆ្នាំ២០២៤។ លោកហ្សេឡិនស្គី បានថ្លែងសារភាពរួចមកហើយ ថាបើអ៊ុយក្រែនគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ីជាមិនខានឡើយ។ កញ្ចប់ជំនួយយោធា ដែលរដ្ឋបាលលោក ចូ បៃដិន បានស្នើជាង ៦០ពាន់លានដុល្លារ កំពុងត្រូវបានសភាតំណាងរាស្ត្រអាមេរិកខ្ទាស់ជាប់ ខណៈដែលជំនួយសម្រាប់អ៊ុយក្រែនជាបន្តទៀតនោះ ត្រូវបានគេនិយាយថានឹងត្រូវអស់ចាប់ពីចុងឆ្នាំ២០២៣នេះហើយ។ តើអ៊ុយក្រែននឹងអាចបន្តទទួលជំនួយយោធាពីសហរដ្ឋអាមេរិកវិញបានដែរឬទេ? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍