សមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មី ចំនួន ៩រូប នៃនីតិកាលទី៧ ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត
ភ្នំពេញ៖ អង្គប្រជុំរដ្ឋសភា បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៧រូបទៀត គឺ ឯកឧត្តម មាន សទិ ឯកឧត្តម ឌឹម សុវណ្ណារុំ ឯកឧត្តម សោម សូរីដា ឯកឧត្តម ហេង ស៊ីឡេង ឯកឧត្តម យិច សមិទ្ធិ ឯកឧត្តម ហ៊ែល សារ៉ាត់ និង ឯកឧត្តម ហង្ស ពុទ្ធា ។
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង ។
សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន ៩រូប បានបន្តដឹកនាំកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព ៕
ដោយ ហេង សម្បត្តិ+ថេត វិចិត្រ








