មេបញ្ជាការសឹករងកំពង់ធំ ផ្សព្វផ្សាយការអនុវត្តស្វ័យបច្ចុប្បន្ន ភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រង យុទ្ធោបករណ៍ និងអចលនទ្រព្យរបស់កងទ័ព

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូន ដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការ ប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងការគ្រប់គ្រងអចលនទ្រព្យរបស់កងទ័ព ។

ការផ្សព្វផ្សាយបានប្រព្រឹត្តកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ ទី បញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការ ចូលរួមពីថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្របកងឯកភាព និងនាយការិយា ល័យ ស្ថាប័នចំណុះ ។

លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តី សម្រេចស្ដីពីការបង្កើតក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព ចំនួន កូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការគ្រប់គ្រងយុទ្ធោបករណ៍ អចលនទ្រព្យដីធ្លី សំណង់អាគារ និងគ្រឿងចក្រ របស់បញ្ជាការដ្ឋាន កងទ័ពជើងគោក ព្រមទាំងបានណែនាំនូវតួនាទីភារកិច្ចមួយចំនួន ក្នុងការអនុវត្តសេចក្តីសម្រេច របស់មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដែលបានប្រគល់ជូនឱ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សមាសភាពក្រុម ការងារ ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចស្រប តាម សេចក្តីណែនាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកឱ្យបានត្រឹមត្រូវ និងបានទាន់ពេលវេលាតាមផែនការដែលថ្នាក់លើបានកំណត់ ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន បានណែនាំដល់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័ន ចំណុះ ទាំងអស់ ត្រូវសហការឱ្យបានល្អជាមួយក្រុមការងារ ដែលបាន ចាត់តាំងខាងលើនេះ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបាន ប្រគល់ជូនឱ្យទទួលបានជោគជ័យ ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner