កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើក ទី៥៥ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលា ខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា ខេត្ត។
ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ សមាជិកនៃកិច្ច ប្រជុំក្រុមប្រឹក្សាបានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនរបស់រដ្ឋបាលខេត្ត ដោយបានផ្តោត លើសំណើសុំគ្រឿងឥស្សរិយយសជូនក្រុមប្រឹក្សា ខេ ត្តពេលបញ្ចប់អាណត្តិ ការធ្វើដំណើរទស្សកិច្ចសិក្សាជាមួយបណ្តាខេត្ត ក្រុង ប្រទេសចងសម្ព័ន្ធមេត្រីភាព បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ បញ្ហាផ្សារអង្គរឃ្យុងយូ ធ្វើឱ្យ ប៉ះពាល់ ដល់ចរាចរណ៍ និង សោភណភាពក្រុង បញ្ហាការគ្រប់គ្រងសួនច្បារ នៅតាមទ្រូងផ្លូវ និង រង្វង់មូល បញ្ហាអប្សរា ហាមមិនឲ្យសាងសង់អគារ សិក្សានៅសង្កាត់នគរធំ បញ្ហាផ្លូវក្នុងក្រុង បញ្ហារឿងដីពុះឡូត៍ ភាពអានាធិបតេយ្យ និង ក្រុមហ៊ុនមិនកាត់បណ្ណកម្មសិទ្ធិដីកាន់ កាប់ទៅឱ្យអតិថិជនរបស់ខ្លួនទៀតផង។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការ ពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធ ទាំង អស់ បានញ៉ាំងឱ្យ ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបាន លទ្ធផល តាមការគ្រោងទុក ។

ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ការគ្រប់គ្រងគ្រោះមហន្តរាយ  ការដោះស្រាយបញ្ហាផ្សេងៗ ជាក់ស្តែងដែល កើតមានឡើងក្នុងខេត្ត។ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឱ្យ បានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវ ភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបាន យកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើក ឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

ដោយ ស៊ាន សុផាត

ads banner