គជបទទួលស្គាល់គណបក្សហ្វ៊ុនស៊ិនប៉ិចចូលរួមបោះឆ្នោតព្រឹទ្ធសភា (Video Inside)

គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សចុងក្រោយមួយ ដែលគជបទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥។

ការទទួលស្គាល់នេះ បាននាំឱ្យចំនួនគណបក្សនយោបាយ ដែលត្រូវឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាមានចំនួន ៤គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ទាំងគ្រប់៨ភូមិភាគ។

យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ads banner