សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេស
ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញប្រារព្ធពិធីថ្វាយ គ្រឿង សក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេស ជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ ដែលមាន ទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការនៃ ខេត្តព្រះវិហារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានញ៉ាំងឱ្យ កម្មវិធី បួងសួងប្រព្រឹត្តទៅយ៉ាងអធិកអធម។
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-23-1024x682.jpg)
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជកាគ្រប់ក្រសួង ស្ថាប័ន ព្រមទាំង ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរ សប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត បានចែកអំណោយ ជូន ដល់កងកម្លាំង ចំនួន ១៥០នាក់ និងប្រជាពលរដ្ឋចំនួន ៣៥០នាក់ ជាសារុង និងថិកាមួយចំនួន៕
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-26-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-31-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-32-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-28-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-33-682x1024.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-14_14-28-27-1024x682.jpg)
ដោយ៖ ថេត វិចិត្រ