លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើ រ យ៉ាង ស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ចំពោះសុខុមាល ភាពប្រជាពលរដ្ឋ គឺជារឿងចាំបាច់ សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។
លោកជំទាវក៏បានរំលឹកដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុង ប្រយ័ត្ន ខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យក ការរស់នៅស្អាត ហូបស្អាត សម្អាត បរិស្ថានជុំវិញខ្លួនឱ្បានស្អាតល្អ។លោកជំទាវបន្ថែមថា បញ្ហាសុខភាព គឺជា បញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះ ស្រាយដើម្បីសុខដុមនីយកម្ម នៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។
សូមជម្រាបថា ការលើកឡើងរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមនិងលោកជំទាវជាថ្នាក់ដឹកនាំ នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញនាំយកនូវអង្ករវីតា មីនចំនួន ៣០០កេស និងត្រីខ៥០០កំប៉ុង ទៅផ្តល់ជូនមន្ទីរពេទ្យ កាល់ម៉ែតដើម្បីជួយដល់តម្រូវការនៃអ្នកជំងឺស្នាក់អាស្រ័យព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរលោកជំទាវ បាន នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិតពេជ ច័ន្ទមុន្នី ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាវេជ្ជបណ្ឌិត មន្រ្តីសុខាភិបាល និងបងប្អូនដែលកំពុងសម្រាកព្យាបាល និងទទួលសេវាពិនិត្យជំងឺនៃមន្ទីរកាល់ម៉ែត សូមឱ្យមានសុខភាពល្អ ឆាប់ធូស្បើយអំពីរោគាផ្សេងៗ ដើម្បីស្នាមញញឹមនៃមហា គ្រួសារខ្មែរ តែមួយ។
លោកជំទាវ ទុយ សិរីរតនៈ បន្តទៀតថា បើទោះបីជាការផ្តល់ជូន អង្ករ វីតាមីន នេះមានកម្រិតតិចតួចមិនទាន់អាចឆ្លើយតបតម្រូវ ការរបស់ មន្ទីរពេទ្យកាល់ម៉ែត យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការផ្តល់ជូននេះអាច ចូលរួម ចំណែកលើកង្វះខាតនៃមន្ទីរពេទ្យបានមួយរយៈពេលផងដែរ ម្យ៉ាងទៀត សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាននិងបន្តកិច្ចសហការណ៍ជួយដល់មន្ទីរពេទ្យកាល់ម៉ែតបន្ថែមទៀត។
សាស្រ្តាចារ្យ វេជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត បានមានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត បានមួយដែលមានវ័យ ចំណាស់ជាងគេក្នុងវិស័យសុខាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយ គតិបណ្ឌិតនៃ ប្រមុខរាជរដ្ឋាភិបាល ដែលតែងបានយកចិត្តទុក ដាក់លើសុខមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីពេទ្យសាធារណៈរបស់រដ្ឋមួយដ៏ធំក្នុងការទទួលពិនិត្យព្យាបាលជំងឺទូទៅ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ។
សាស្រ្តាចារ្យ វេជ្ជបណ្ឌិត គង់ សន្យា បានបន្ថែមទៀតថា ដោយមើល ឃើញ អំពីតម្រូវការនៃការព្យាបាលជំងឺ តម្រូវការផ្នែកសុខភាព សាធារណៈ និងបង្កើតឱ្យទៅជាមន្ទីរពេទ្យមួយប្រកបដោយស្តង់ដារ នោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូននូវ អគារថ្មីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលប្រសិទ្ធនាមថា អគារតេជោ អភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ ប្រមាណជាង៧០លានដុល្លារអាមេរិក និងបំពាក់ដោយឧបករណ៍បំពាក់ សម្រាប់បម្រើការព្យាបាលសុខភាពប្រកបដោយស្តង់ដាអន្តរជាតិ ទៅតាមរោគវិនិច្ឆ័យនីមួយៗនៃប្រភេទជំងឺ។
ឯកឧត្តមបន្តថា កន្លងមក ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ លើការពិនិត្យព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត តែងតែបានដោះស្រាយយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ហើយមិនតម្រូវអ្នកជំងឺដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋ ក្រីក្រដែលប្រើប្រាស់បណ្ណសមធម៌បង់កម្រៃលើការពិនិត្យព្យាបាលនោះឡើយ។ មន្ទីរពេទ្យកាល់ម៉ែត មានតួនាទីសំខាន់ ក្នុងការសង្រ្គោះ ព្យាបាល ថែទាំ និងធ្វើឱ្យប្រសើរចំពោះ សុខុមាលភាពសាធារណៈ៕
អត្ថបទ ៖ង៉ាន់ ទិត្យ
រូបភាព រិន រចនា