មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ គឺ ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាពផែនការយទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »។ ការបណ្តុះបណ្តាលទៅលើមន្រ្តីនៃក្រសួងនេះដែរ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាអភិវឌ្ឍន៍ធនធានរបស់មន្រ្តីក្រសួងបរិស្ថានកាន់តែមានចំណេះជំនាញប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាពផែនការយទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបន្តថា៖ ដើម្បីឆ្លើយតបនឹងប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការកែទម្រង់ស្ថាប័ន និងការងារជាយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ រួមមាន៖ យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្ដោតលើមុំ «ការត្រួតពិនិត្យកាលបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យ ការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន» យុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើមុំ «ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន» និងយុទ្ធសាស្ត្រទី៣ ចីរភាព ផ្ដោតលើមុំ «ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល» ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណឱ្យទទួលបានជោគជ័យ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរាយ នៅឆ្នាំ២០៥០»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កសាងនិងអភិវឌ្ឍន៍សមត្ថភាពជំនាញ ក្នុងវិស័យបរិស្ថានដល់មន្ត្រីរាជការជារៀងរាល់ឆ្នាំ រួមនិង វគ្គបណ្ដុះបណ្ដាល លើការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរ គម្រោង ដើម្បីបង្កើតឱកាសជូន មន្ត្រីរាជការ ចូលរួមបានទូលំទូលាយ និងទាន់សភាពការណ៍វិវឌ្ឍន៍នៃ ប្រទេសជាតិ ក្របខណ្ឌសកល និងក្នុងតំបន់ក្រោមការកែទម្រង់ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះក្រសួងបរិស្ថានបានឱ្យដឹងដែរថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង រួមចំណែកកសាងនិង ពង្រឹងសមត្ថភាពមន្ត្រីរាជការ សមត្ថភាព ស្ថាប័ន ក្នុង វិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឆ្លើយតបនឹង ការដាក់ចេញ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តបញ្ចកោណទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner