ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយ ៣គ្រឿង ពីព្រឹត្តការណ៍ Jet Ski World Series 2023 នៅថៃ
ប៉ាតាយ៉ា៖ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត ដណ្តើមបានមេដាយ ៣គ្រឿង ពីព្រឹត្តការណ៍ Jet Ski World Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ក្រោយធ្វើការប្រកួតរយៈពេល២ថ្ងៃ។
ក្នុងនោះក្រុមជម្រើសជាតិម៉ូតូទឹកកកម្ពុជា ដណ្តើមបានមេដាយសរុប៣គ្រឿង ប្រាក់១ និងសំរិទ្ធ២គ្រឿង កីឡាករ មីន ម៉ូស្តាន់ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Ski GP , កីឡាករ សាលី ហ្វីលីន ដណ្តើមមបានមេដាយសំរិទ្ធ លើវិញ្ញាសា Ranabout 1100 Limited និងកីឡាករ មីន អូស្មាន់ ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញាសា Novice Ski Stock រីឯកីឡាករ កៃ វ៉ាន់ស៊ីដេន ទទួលបានចំណាត់លេខ៥ ។ សម្រាប់ថ្ងៃទី១៥នេះ កីឡាករ មីន ម៉ូស្តាន់ នឹងត្រូវប្រកួតវិញ្ញាសាមួយទៀត ។
ចំពោះវីរៈកីឡាករ សាលី អ៊ូម៉ើត ត្រូវប្រកួតនៅថ្ងៃទី១៦ និងទី១៧ លើវិញ្ញាសា Ski 1100 Open និង វិញ្ញាសា Ski Endurance ជាមួយនឹងកីឡាករខ្លាំងជាង៦០នាក់ មកពី៦០ប្រទេស ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួត Jet Ski World Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៣ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៣ កម្ពុជា បានបញ្ជូនកីឡាករ ៦នាក់ចូលរួម មានវីរៈកីឡាករ សាលី អ៊ូម៉ើត ,សាលី ហ្វីលីន ,កៃ វ៉ាន់ស៊ីដែន ,មីន ម៉ូស្តាន់ ,មីន អូស្មាន់ និងកីឡាករវ័យក្មេង សារ៉ាយ សុខមុន្នី មកពីក្លឹប Angkor Jet Ski ៕
ដោយ ៖ ចាន់ វិចិត្រ