ឯកឧត្តម ខឹមជា សាឃឿន អញ្ជើញទៅចូលរួមកិច្ចប្រជុំកងទ័ពអាស៊ាន នៅសាធារណរដ្ឋសិង្ហបូរី

អត្ថបទដោយ៖
Kien Sereyvuth

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន មេបញ្ជាការរងកងទ័ពជើងគោក អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៏ត្រី ស៊ីម វណ្ណា នាយរងខុទ្ធខាល័យ កងទ័ពជើងគោក នៅល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។
បានអញ្ជើញបំពេញដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសិង្ហបូរី រយះពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ។
 
នៅក្នុងដំណើរបំពេញទស្សនកិច្ច និងការស្នាក់នៅ     សាធារណរដ្ឋសិង្ហបូរី នាឧិកាសនោះ ឯកឧត្តម   ខឹមជា សាឃឿន    និងគណះប្រតិភូ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកងទ័ពអាស៊ាន   ដោយឆ្នាំ២០១៩នេះ   សាធារណរដ្ឋសិង្ហបូរីទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ។
សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំកងទ័ពអាស៊ាននៅសាធារណរដ្ឋសិង្ហបូរីឆ្នាំ២០១៩នេះគឺដើម្បីផ្លាស់ប្តូរ រវាងអ្នកជំនាញ ស្តីពីបញ្ហាពាក់ព័ន្ធនិងសារធាតុគីមី   ជីវសាស្ត្រ  វិទ្យុសកម្ម និងនុយក្លេអ៊ែរ ។
 នៅក្នុឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន នឹងចូលរួមថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ លើប្រធានបទស្តិពីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងទៅនឹងការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ និងនុយក្លេអែរ ផងដែរ ។
 
អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សាវ៉ាត ឯកឧត្តម ឧត្តមសេនីយ៏ទោ ឆាយ វណ្ណា ឯកឧត្តម ឧត្តមសេនីយ៏ទោ អ៊ុ ណាគ្រី នាយសេនាធិការរង កងទ័ពជើងគោក និងឯកឧត្តម អស់លោកជានាយទា
ហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូបទៀត ។
 
ឯកឧត្តម ខឹមជា សាឃឿន និងគណះប្រតិភូ នឹងនិវត្តន៏មកដល់មាតុប្រទេសវិញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner