អភិបាលខណ្ឌចំការមន ប្រើកណ្ដាប់ដៃដែកចុះបង្រ្កាបបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅតំបន់កោះពេជ្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៩នេះ នៅមជ្ឍមណ្ឌល់កម្សាន្តក្មេងលេង ដាយមិន ខាតធូន វើល ដែលមានទីតាំង ក្នុងតំបន់កោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានបង្កប់ដាក់ទូរហ្គែមបាញ់ត្រី ហើយការងារនេះដែលដឹកនាំដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងទទួលបាន ការឯកភាពពីលោកព្រះរាជអាជ្ញារង កុល ប៊ុន ត្រួតពិនិត្យឃើញទូហ្គាមបាញ់ត្រីចំនួន០៩ទូ (គ្មានលិខិតអនុញ្ញាត) និង ឃាត់ខ្លួនមនុស្សដើម្បីធ្វើការអប់រំចំនួន១៣នាក់ នៅសាលាខណ្ឌចំការមន និងដកហូតសំភារៈទូរហ្គែមចំនួន០៩ទូ យកទៅរក្សាទុកផងដែរ ដើម្បីទុកកម្ទេចចោលនៅពេលណាមួយ។

លោកថេង សុថុល បានឲ្យដឹងថាជាវិធានការរបស់សមត្ថកិច្ចអាជ្ញាធរចំការមនចាប់ពីពេលនេះតទៅ ដោយចាត់វិធានការក្ដៅឬប្រើកណ្ដាប់ដៃដែកក្នុងការចុះបង្រ្កាបរាល់បនល្បែងស៊ីសគ្រប់ ប្រភេទដែលជនខិលខូចមួយចំនួនមកលួចលាក់បើកលេងល្បែងស៊ីសងដែលជាអំពើខុសច្បាប់ ពិសេសបនល្បែងស៊ីសងជាប្រភេទទូរហ្គេមបាញ់ត្រីនេះឯងដែលបច្ចុប្បន្ននេះល្បែងស៊ីសង ប្រភេទនេះវាកំពុងពេញនិយមពីសំណាក់ក្រុមយុវវ័យ វាកំពុងពង្វក់ស្មារតីក្រុមយុវវ័យចូលមកលេងយ៉ាងគគ្រឹកគគ្រេងដោយភ្លេចការសិក្សា ហើយលើសពីនេះទៀតនោះនៅពេលលេងចាញ់ ម្ដងៗ តែងតែទៅប្រព្រឹត្តអ្វីផ្ដេសផ្ដាសដែលសង្គមស្អប់ខ្ពើម។ លោកអភិបាលខណ្ឌចំការមនបន្តទៀតថា ចំពោះការងារនេះពោលគឺការចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទនោះ គឺកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនបន្តចុះបង្រ្កាបដោយធ្វើការបោសសម្អាតជាបន្តបន្ទាប់ នៅពេលទទួលបានពត៌មានមកថាមានគេលួចបើលេងល្បែងស៊ីសងនេះក្នុងមូលដ្ឋានចំការមន ដោយគ្មានការលើកលែងឡើយ។ លើសពីនេះស្នើទៅដល់អស់លោកណាដែលកន្លងមកតែងតែចេញមុខមាត់ ឬនៅពីក្រោយនៃការកាងបនល្បែងស៊ីសងនេះ សូមដកខ្លួនថយប្រយ័ត្ននៅពេល ជ្រាវជ្រាវដឹងគឺមិនលើកលែងឡើយ។

គួរបញ្ជាក់ផងដែរថានៅពេលលោកថេង សុថុល អភិបាលខណ្ឌចំការមនប្រើកណ្ដាប់ដៃដែកក្នុងការចុះបង្រ្កាបបនល្បែងស៊ីសងប្រភេទទូហ្គេមបាញ់ត្រីដុះស្នឹមនៅតំបន់កោះពេជ្រនោះ គឺមហាជនទូទៅគាត់សាទរចំពោះសកម្មភាពកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនពេលចុះបង្រ្កាប់បនល្បែងស៊ីសងប្រភេទនេះ ដែលកន្លងមកកូនអ្នកស្រុកនាំគ្នាសម្រុកមកលេង ល្បែងស៊ីសងនេះដោយភ្លេចការសិក្សារៀនសូត្រ។ ដូចនេះពួកគាត់ស្នើសុំដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរចំការមន បន្តចុះបង្រ្កាបនៅកន្លែងផ្សេងៗឯទៀតឲ្យស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner