អភិបាលខេត្ត៖ ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែលមិន អាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា គោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបាន យកចិត្តទុក ដាក់ យ៉ាងខ្លាំងទៅលើស្ត្រីនិងកុមារ ។ស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិដែល មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិ ។ កុមារគឺជាមូលធន មនុស្ស ជាសសរទ្រូងនៃប្រទេសជាតិ ជាទំពាំងស្នងឫស្សីក្នុងការចូលរួមកសាង ធនធានមនុស្សនៅក្នុង ប្រទេសកម្ពនា ពេលអនាគត។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និង លើកទិសដៅ បន្តឆ្នាំ ២០២៤ ខាងមុខ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្តក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តនិងក្នុងនាមលោកផ្ទាល់ក៏សូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវត្តមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន គ.ក.ស.កក្រុង ស្រុក អភិបាលរងក្រុង ស្រុក មន្ត្រី សង្គមកិច្ច ក្រុងស្រុក អ.ក.ន.ក ឃុំ-សង្កាត់ អង្គការដៃគូពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ច ប្រជុំបូកសរុប ដ៏មានសារៈសំខាន់នេះ និងសូមគាំទ្រចំពោះកិច្ចសហ ប្រតិបត្តិការជួយឧបត្ថម្ភគាំទ្រដល់ស្ត្រីនិងកុមាររងគ្រោះ និងងាយរង គ្រោះនៅមូលដ្ឋានរបស់ ខ្លួន បាន យ៉ាងសស្រោកសស្រាំបំផុត។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយ ចំនួន ដែល ជា ធាតុចូល ទាក់ទងនឹងការ អនុវត្តមុខងាររបស់ ស្ថាប័ន ពាក់ព័ន្ធ និង បញ្ហាស្ត្រីនិងកុមារ នៅមូលដ្ឋាន រួមមាន ត្រូវខិតខំបន្តរិះ រកដំណោះ ស្រាយ នៃបញ្ហាប្រឈមដែលបង្កការរាំងស្ទះ ដល់ការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលដែលពាក់ព័ន្ធកិច្ចការស្ត្រីនិងកុមារ។ត្រូវធ្វើការ បូកសរុបលទ្ធផលនៃការពិភាក្សា និង ត្រូវរៀប ចំជាផែនការសកម្មភាព ជូនដល់អ្នកពាក់ព័ន្ធដើម្បីយកទៅអនុវត្តទៅតាមភារកិច្ចរបស់ស្ថាប័នឬអង្គភាពរៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត។គ្រប់មន្ទីរអង្គភាព ក្រុងស្រុកដែលពាក់ព័ន្ធ បញ្ហាខាងលើគប្បីត្រូវគិតគូរបញ្ចូលបញ្ហាចម្បង ទាំងនេះទៅ ក្នុងផែនការអភិវឌ្ឍន៍ របស់ខេត្តក្រុងស្រុក ស្ថាប័នមន្ទីរ អង្គភាព ទៅនិងកម្មវិធី៣ឆ្នាំរំកិលរបស់ខ្លួន៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)