អភិបាលខេត្តស្ទឹងត្រែងលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេសAចំនួន២នាក់

ស្ទឹងត្រែង៖នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម័យ ប្រឡង០៦ វិច្ឆិកា ២០២៣ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង បានលើកទឹកចិត្តដល់សិស្សា នុ សិស្សដែល ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅឆ្នាំប ន្ទាប់ ឱ្យខិត ខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបាននិទ្ទេស Aឱ្យកាន់តែច្រើនខណៈឆ្នាំនេះខេត្តស្ទឹងត្រែងមានសិស្ស ទទួលបាននិទ្ទេសAតែ ពីរនាក់ ។

ក្នុងពិធីនេះអភិបាលខេត្តបានមានប្រសាន៍បន្តថាបើទោះបីឆ្នាំនេះមានសិស្សនិទ្ទេសAតិចតួចក្តី បើប្រៀបធៀបទូទាំងប្រទេសនៅថ្នាក់ជាតិយើ
ងលើសគេ៣ភាគរយ ។

លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាសម្រាប់វិស័យ អប់រំ នៅក្នុងខេត្ត ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត បានផ្ដល់ឱកាសសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ សិស្សនិទ្ទេសA ដែលមានបេក្ខជនចំនួន២នាក់ (ស្រី១នាក់) នាសម័យ ប្រឡង៖០៦ វិច្ឆិកា ២០២៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះ ។

សូមបញ្ជាក់ថាសិស្សនិទ្ទេសAទាំង២នាក់ ទទួលបានរង្វាន់ ពីថ្នាក់ ដឹកនាំខេត្ត ក្នុងមួយនាក់ទទួលបានកុំព្យូទ័រយួរដៃមួយ គ្រឿង និងថវិកាពីរលានរៀល ៕
ដោយ៖ ដេង ម៉ាវិន

ads banner