សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលជំហរច្បាស់លាស់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន
ដូច្នេះសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រូវតែជាបុគ្គលស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ លើសពីនេះ ស.ស.យ.ក. រាជធានីភ្នំពេញ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដោយរិះរកវិធីសាស្ត្រក្នុងការអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកសាងសង្គមជាតិមួយប្រកបដោយសុខសុវត្ថិភាព និងមិនមានហានិភ័យបង្កឡើងដោយសារគ្រឿងញៀន។
ឯកឧត្តមប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ សាយ សំអាល់ ជឿជាក់ថា នាពេលខាងមុខ សមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ នឹងប្រែក្លាយខ្លួនទៅជាមន្ត្រីសាធារណៈ ដែលចេះរៀបចំផែនការថវិកាច្បាស់លាស់សំរាប់អនុវត្តកម្មវិធីនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។
ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ ស.ស.យ.ក. រាជធានីភ្នំពេញ
១៤ ធ្នូ ២០២៣
#ams1minute