កសិករធ្វើស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីងបានអនុវត្ត តាមលក្ខខណ្ឌកំណត់យ៉ាងត្រឹមត្រូវ

ភ្នំពេញ៖ រដូវច្រូតកាត់ឆ្នាំ២០២៣ របស់កសិករស្រូវមិត្ដក្រៀលតំបន់ ការពារទេសភាពអន្លង់ព្រីង គិតរហូតមកដល់ពេលនេះបាន បញ្ចប់ ហើយ ដោយកសិករទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន និងតម្លៃស្រូវ ទៀតសោតក៏ខ្ពស់ផងដែរ។

អង្គការ Nature Lifeបានឱ្យដឹងថា៖កសិករដាំស្រូវមិត្តក្រៀលនៅ តំបន់ ការពារ ទេសភាពអន្លង់ព្រីងបានបញ្ចប់ការច្រូតកាត់ហើយ កសិករ ភាគច្រើនមានភាពរីករាយអាស្រ័យដោយតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ។ជាងនេះទៀតកសិករភាគច្រើនទទួលបានទិន្នផល ខ្ពស់ជាងឆ្នាំទៅថែមទៀត។

អង្គការ Nature Lifeបានអះអាងផងថា៖ ក្នុងចំណោមកសិករ សហការ ចំនួន ១២០គ្រួសារ ទិន្នន័យបឋមបានបង្ហាញថា កសិករ ប្រម៉ាណជា ៩០ភាគរយគោរតាមលក្ខខណ្ឌទាំង១២របស់ ស្រូវមិត្ត ក្រៀល អង្គការជិវិតធម្មជាតិនៅកម្ពុជាបានទទួលទិញទិន្នផល ស្រូវខ្ពស់ជាងទីផ្សារ៥ភាគរយ ។

គួរបញ្ជាក់ថាតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវ បានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។

អង្គការ Nature Life ក៏ធ្លាប់បានឱ្យដឹងដែរថា៖ដីស្រែជុំវិញតំបន់ ការពារទេសភាពអន្លង់ព្រីង សុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដ ក្រៀល និង ជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាព និង ផ្តល់ចំណី បន្ថែម សម្រាប់សត្វក្រៀល ដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner