ក្រសួងការងារ បង្ហាញកិច្ចការសំខាន់ ៦ចំណុច ក្នុងទិវាពលករ ទេសន្តរប្រវេសក៍អន្តរជាតិ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ ពីកិច្ចការសំខាន់ចំនួន៦ចំណុចដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលជាខួបលើកទី២៤ នៃទិវាពលករ ទេសន្តរប្រវេសក៍អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ សួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

កិច្ចការសំខាន់ៗទាំង៦នោះរួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារ អម ស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធ ជាមួយ ជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះ ត្រួត ពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួល ជូនពលករពេលធ្វើការ នៅ ក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។

ទី៤ ការជួយអន្តរាគមន៍សម្រប សម្រួលពលករ និង ដោះស្រាយ បញ្ហាជាទូទៅរបស់ពលករជួបការ លំបាក ដែលមិនអនុញ្ញាត ឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហា ទុកលំបាកដោយគ្មានការដឹងឮ ឬអន្តរាគមន៍ ពីអាជ្ញាធរកម្ពុជាឡើយ។ ទី៥ ការចូលរួមសម្រប សម្រួលនិងផ្ដល់ជំនួយ ជាថ្នាំព្យាបាល និង ស្បៀងអាហារដល់ ពលករ ដែលជួបការលំបាកនូវ ប្រទេសថៃក្នុ ងអំឡុងពេលរីករាលដាលជំងឺ កូវីដ-១៩ដែលជាការបង្ហាញពីសមាណចិត្ត និង ការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចំពោះ ពលរដ្ឋ របស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ និងទី៦ ចុងក្រោយ ការផ្តួចផ្តើម ឱ្យមានការធានាចល័តភាព របប សន្តិសុខ សង្គមក្នុងតំបន់អាស៊ាន។

នេះគឹជាចំណុច សំខាន់បំផុត មួយដើម្បីឱ្យពលរដ្ឋកម្ពុជា និង តំបន់ អាស៊ានអាចទទួលបានអត្ថ ប្រយោជន៍នៃរបបសន្តិសុខសង្គម ក្នុងតំបន់ បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំ ណុច នេះ កម្ពុជាក្នុងនាម ជាប្រ ធាន អាស៊ានឆ្នាំ២០២២ បាន សម្រេចបាន សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របប សន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ទាំងនេះ គឺជាចំណុចសំខាន់ៗដែលក្រសួងការងារក្នុងនាមជាសេនា ធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសក៏កម្ពុជា មានប្រមាណ ១.៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសធំៗមួយចំនួន ដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេស មួយចំនួនទៀត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner