ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មបាន បើកឱ្យ អ្នកពាក់ព័ន្ធចូលរួមតាមដាន ដើម្បីបង្ហាញពីសុក្រិត្យភាព

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា នៅគ្រប់ដំណាក់កាល ទាំងអស់ គឺបានអនុញ្ញាតឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មានទាំងអ្នកអង្កេតការសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសារព័ត៌មានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ការអនុញ្ញាតឱ្យមានការចូលរួមតាមដានគ្រប់ ការអនុវត្តន៍ការងារប្រឡងមន្រ្តីរាជការស៊ីវិល មន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺក្នុងគោលបំណងបង្ហាញពីសុក្រិត្យភាព របស់គណៈកម្មការប្រឡងប្រជែង ក្នុងការត្រួតពិនិត្យកិច្ចការងារទូទៅ របស់បេក្ខជនចូលរួមប្រឡងប្រជែងមកពីគ្រប់ទឹសទី ដើម្បីធានាថាមន្រ្តីកសិកម្មដែលប្រឡងជាប់គឺត្រូវតែមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបំពេញការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ ទូទាំង១៧ ខេត្ត ។

ការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅក្នុងឱកាស អញ្ជើញពិនិត្យមើលដំណើរការកាត់ក្បាល កំណែនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងនោះមានក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកចូលរួមអង្កេតការផងដែរ។

លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល សមាជិកគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានឡើងថាការរៀបចំប្រឡងគែបានបែងចែកជាបីតំណាក់កាល ដោយឡែកនៅក្នុងលក្ខន្តិកៈនៃការកំណែលើវិញ្ញាប្រឡង គណៈកម្មការបានបែងចែកចេញជាបីវិញ្ញានីមួយៗ ដោយអនុគណៈកម្មការនីមួយៗត្រូវធ្វើកំណែ២ដង ដោយធ្វើការកែទល់មុខគ្នារួចផ្លាស់ប្តូរគា្នទៅមកវិញទៅមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ដើម្បីធានាឱ្យបាននូវភាពសុក្រិត្យ ដែលមានការចូលរួមពិនិត្យផ្ទៀងផ្ទាត់ពីមន្រ្តីប្រឆាំងអំពើពុករលួយ អ្នកចូលរួមអង្កេតការសារធាណៈ អ្នកសារព័ត៌មានជាដើម ដើម្បីឱ្យប្រាកដថា ទាំងការផ្តល់ពិន្ទុ ការស្រង់ពិន្ទុ ការងារបញ្ចូលទៅក្នុងទិន្ន័យកំព្យុទ័រ រហូតដល់ប្រកាសលទ្ធផល ដែលបេក្ខជននីមួយៗទទួលបាននោះពិតជាត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ថ្លែងការកោតសរសើរនិងវាយតំលៃខ្ពស់នៅក្នុងតំណើរការនៃការរបៀចំការប្រឡងនេះ ពោលគឺចាប់តាំងពីតំណើរការជ្រើសរើស ការប្រឡង គឺមានភាពសុក្រិត្យ មិនមានការបែងចែកវិញ្ញាសាណាមួយនោះទេ ដែលទាំងអស់នេះគឺជាអ្វីដែលក្រសួងកិសិកម្មចង់បានមន្រ្តីល្អ និងមានមសត្ថភាពពិតប្រាកដដើម្បីបំរើប្រជាពលរដ្ឋ។

ឯកឧត្តម យ៉ង សាំងកុមារ គូសបញ្ជាក់ថា បន្ទាប់ពីការកែហើយអ្នកដែលជាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបន្តធ្វើការបណ្តុះបណ្តាលបន្តនៅក្នុងកម្រិតបឋម ដើម្បីអោយល់ពីច្បាប់លក្ខន្តិកៈទូទៅរបស់ក្រសួង ដោយគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកូឡុងខែមិនា និងធ្វើការបញ្ជូនទៅឃុំគោលដៅដើម្បីសំបំរើការងារ។

គួរបញ្ជាក់បន្ថែមថា ជាគោលការណ៍ក្រោយពេលប្រកាសលទ្ធផលប្រឡង គណៈកម្មការនិងទុករយៈពេល១សប្តាហ៍ដើម្បីឱ្យបេក្ខជនតដែលបានចូលរួមប្រឡងប្រជែង នេះធ្វើការវ៉ាទៅលើលទ្ធផលដែលបានប្រកាសនេះ ហើយសំរាប់លទ្ធផលប្រឡងគ្រោងនិងប្រកាសនៅថ្ងៃទី២៤ ខែធ្នូ ខាមុខនេះ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner