មន្រ្តី UN ប្រចាំកម្ពុជា៖ កម្ពុជាបានប្រែក្លាយពីប្រទេសមួយ ទទួលកង កម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅជាប្រទេសបញ្ជូនកង កម្លាំង រក្សាសន្តិភាពវិញ
(ភ្នំពេញ)៖ លោក JO SCHEUER អ្នកសម្របសម្រួលអង្គការសហ ប្រជា ជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លេងការកោតសរសើរ ដែលប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសមួយទទួលកងកម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅ ជាប្រទេសបញ្ជូនកងកម្លាំងរក្សា សន្តិភាព ជាង ៩ ២០៧នាក់ ក្នុងនោះនារីចំនួ ៧២៩នាក់ ទៅកាន់ បេសកកម្មចំនួន ១២ និងបានក្លាយជាប្រទេសបញ្ជូនកងកម្លាំង រក្សាសន្តិភាព លំដាប់លេខ២ នៅក្នុង តំបន់អាស៊ាន ។
ជាពិសេសការលើកកម្ពស់ស្ត្រីចូលរួម បំពេញបេសកកម្ម រក្សាសន្តិភាព ច្រើនលើស ការកំណត់ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការ ចូលរួមលើកកម្ពស់របៀបវារៈស្ត្រី និងសន្តិសុខ របស់ អ.ស.ប. ។

លោកសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្ររបៀបវារៈស្ត្រី និងសន្តិសុខនៅក្នុងវេទិការ តំបន់ថែមទៀត ហើយលោក ស្រី ប្តេជ្ញាចិត្តនឹងខិតខំយកចិត្តទុកដាក់នូវគំរូដ៏ល្អ នៃការបញ្ជូនកង កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ជាបទពិសោធន៍ទៅបំពេញបេសកកម្ម នៅបណ្តាប្រទេស នានាទៀតផង។
ការថ្លែងកបែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែល លោក JO SCHEUER ឱ្យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះ រាជាណាចក្រកម្ពុជាបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយនិង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាពេលថ្មីៗនេះ នៅទីស្តីការក្រសួង ។
លោកក៏បានថ្លែងអបអរសាទរចំពោះការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គសហប្រជា ជាតិ ។ លោកបានគូសបញ្ជាក់ បន្ថែមថា ឆ្នាំនេះគឺជាខួប ៣១ នៃការបំ ពេញ បេសកកម្មរក្សាសន្តិភាពនៅកម្ពុជា “ជំនាន់ អ៊ុន តាក់ ” ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងអំណរគុណ នូវកិច្ចខិតខំប្រឹងប្រែង ចំពោះ លោក JO SCHEUER ដែលបាន បំពេញបេសកកម្ម ប្រកបដោយជោគជ័យនៅកម្ពុជា របស់លោក កន្លងមក ។ នេះជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យទំនាក់ទំនងកិច្ច សហប្រតិបត្តិការ រវាងកម្ពុជាជា មួយអង្គការសហប្រជាជាតិកាន់តែ ទូលំទូលាយ ជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ព្រមទាំងបាន ពង្រឹងសាមគ្គីភាព ប្រកបដោយភាពបត់បែន ទន់ភ្លន់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះលោក JO SCHEUER ដែលតែងតែទទួល ស្គាល់ពីការអភិវឌ្ឈរីកចម្រើន និងស្ថានភាពពិត នៅកម្ពុជា យកទៅជម្រាបជូនបណ្តាប្រទេសនានា នៅលើសកលលោក ។
ជាមួយគ្នានេះលោកតែងតែផ្ដល់វត្តមានអញ្ជើញចូលរួម និងបង្ហាញពីការគាំទ្រ យកចិត្តទុកដាក់របស់លោកក្នុងពិធីជូន និងទទួលដំណើរនិវត្តន៍កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលចេញទៅបំពេញបេសកកម្ម និងបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ (អ.ស.ប.)៕


ដោយ ង៉ាន់ ទិត្យ