ឯកឧត្តមចាយ បូរិន នាំយកវត្តុអនុស្សាវរីយ៍ របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជូនលោកជំទាវបណ្ឌិត សភាចារ្យ ខ្លូត ធីតា ដល់គេហដ្ឋាន

(ភ្នំពេញ)៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជន គណបក្ស ថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែក ឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងក្រុមគ្រួសារ ។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖
១- ត្រូវផ្តោតសំខាន់លើការថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត
២-សេពគប់មនុស្សឱ្យច្រើន ប៉ុន្តែត្រូវជ្រើសរើសយកតែមិត្តល្អ
៣-ត្រូវយកចិត្តយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ និងត្រូវសិក្សាពីគុណតម្លៃរបស់សាសនានីមួយៗ
លោកជំទាវក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកជំទាវធ្លាប់បានចូលរួម និងឆ្លងកាត់ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner