ក្រសួងកសិកម្ម ស្វាគមន៍ FAO ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភ្សាការងារជាមួយលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ទីស្នាក់ការកណ្តាលទីក្រុងរ៉ូម នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS) ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលនយោបាយកសិកម្ម ក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រលងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កញ្ចី ដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម អាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗដូចជា អង្ករ ស្វាយចន្ទី និងបន្លែ ព្រមទាំងផលិតផលមានសក្តានុពលដទៃទៀត ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner