បដិវត្តន៍នៃការសន្សំប្រាក់ថ្មីបានមកដល់ហើយ! សូមណែនាំ គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ ដែលនឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!
រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពឆ្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងទទួលបានការការពារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សាកស្រមៃមើលថា គណនីសន្សំដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុងមួយឆ្នាំ ដោយគិតទៅតាមការសន្សំប្រាក់ប្រចាំខែរបស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្របពេលតែមួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។ កញ្ចប់ធានារ៉ាប់រងសុខភាពដែល ធនាគារ ព្រីនស៍ បានផ្ដល់ជូននេះ គឺជាការធានាការពារពីក្រុមហ៊ុនអេ អាយ អេ (AIA) ដែលជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតអន្តរជាតិដ៏ល្បីមួយ ដែលអាចធានាបាននូវសុខុមាលភាពរបស់អ្នក ស្របពេលដែលអតិថិជនកំពុងបង្កើនប្រាក់សន្សំរបស់ពួកគាត់ដោយគ្មានការព្រួយបារម្ភ។
អតិថិជន អាចចាប់ផ្តើមការសន្សំស្របតាមតម្រូវការ និងលក្ខខណ្ឌហិរញ្ញវត្ថុ ដោយអាចជ្រើសរើសប្រភេទសន្សំមួយក្នុងចំណោមផែនការសន្សំទាំង3 របស់គណនីសន្សំឆ្លាត៖
គម្រោងប្រាក់៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $1,000 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $200 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។
អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $5,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 8.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ជាមួយនឹងគម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $3,200។
គម្រោងមាស៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $3,200 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $300 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $10,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 9.25% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ សម្រាប់គម្រោងនេះ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $6,500។
គម្រោងមរកត៖ ចាប់ផ្តើមជាមួយការដាក់ប្រាក់ដំបូងចំនួន $6,500 និងបន្តបញ្ចូលទឹកប្រាក់ចំនួន $350 បន្ថែមក្នុងមួយខែ សម្រាប់រយៈពេល 12 ខែ។ អតិថិជននឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃដែលមានតម្លៃ $30,000 ក្នុងមួយឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់រហូតដល់ 12% ក្នុងមួយឆ្នាំលើការបញ្ចូលទឹកប្រាក់ប្រចាំខែ។ ក្នុងគម្រោងនេះដែរ ប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនអាចទទួលបានលើសពី $10,000។
លោកអ្នកអាចគិតមើលថា អស្ចារ្យប៉ុណ្ណា! គណនីសន្សំឆ្លាត របស់ធនាគារ ព្រីនស៍ នេះមិនត្រឹមតែធានាអនាគតហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនអតិថិជននូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ កាន់តែពិសេសជាងនេះទៀត ធនាគារ ព្រីនស៍ ព្រមទាំងផ្ដល់ជូននូវជម្រើសក្នុងការផ្ទេរសិទ្ធិ នៃការធានារ៉ាប់រងនេះ ដល់សមាជិកគ្រួសារបង្កើតរបស់អតិថិជនដែលបានបើកគណនីសន្សំឆ្លាតថែមទៀតផង។ លើសពីនេះ កញ្ចប់ធានារ៉ាប់រងសុខភាពមិនត្រឹមតែការពារបានសម្រាប់ការចំណាយក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងគ្របដណ្តប់លើការចំណាយនៅប្រទេសផ្សេងៗថែមទៀតដូចជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាដើម។
បន្ថែមលើការការពារដល់អ្នក ឬមនុស្សជាទីស្រឡាញ់របស់់អ្នក ដោយបើកគណនីសន្សំឆ្លាត ជាមួយនឹងជម្រើសក្នុងការដាក់ឈ្មោះអ្នកទទួលផលសម្រាប់កញ្ចប់ធានារ៉ាប់រងសុខភាព។ ធនាគារ ព្រីនស៍ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ស្របទៅតាមស្ថានភាព និងតម្រូវការរបស់អតិថិជន។ ធនាគារ ព្រីនស៍ យល់ច្បាស់ពីបញ្ហា ដែលអតិថិជនជួបប្រទះក្នុងការខិតខំសន្សំប្រាក់ឱ្យដល់គោលដៅ ដូច្នេះហើយ ធនាគារ ព្រីនស៍ ជឿជាក់ថា គណនីសន្សំឆ្លាត នឹងជួយអតិថិជនទាំងអស់ឱ្យបង្កើតទម្លាប់សន្សំដ៏ត្រឹមត្រូវ និងផ្តល់ជូនការការពារយ៉ាងមានប្រសិទ្ធភាពដល់សុខុមាលភាពរបស់អតិថិជន និងស្ថេរភាពហិរញ្ញវត្ថុរបស់អតិថិជន។
ធនាគារ ព្រីនស៍ តែងតែខិតខំអភិវឌ្ឍគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីនាំមកជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមិនស្មុគស្មាញ ងាយស្រួល និងមានសុវត្ថិភាពសម្រាប់តម្រូវការធនាគាររបស់អ្នក។ គណនីសន្សំឆ្លាត គឺជាផលិតផលមួយ ដែលបម្រើដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ ព្រមទាំងបំពេញតម្រូវការផ្សេងៗទៀតរបស់អតិថិជន ដូចជាការធានារ៉ាប់រងសុខភាពជាដើម។
ចាប់ផ្ដើមបើកគណនីសន្សំឆ្លាត របស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពឥតគិតថ្លៃ! សូមអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទទៅលេខ 1800 20 8888 (ឥតគិតថ្លៃ) ឥឡូវនេះ ដើម្បីប្រឹក្សា និងចុះឈ្មោះបើកគណនីសន្សំឆ្លាត ជាមួយបុគ្គលិកជំនាញរបស់ធនាគារ ព្រីនស៍។
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន36 និងទីតាំងអេធីអឹមចំនួន83 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។