ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១៩ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹង ថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៧នាក់។

ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី១៩ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥,៣៧ក្រាម និង ១៤កញ្ចប់តូច ។ កេតាមីន(Ke) ស្មើ១៧៧,៥១ក្រាម ។ អុិចស្តាសុី(mdma) ស្មើ ១១០៧,៣៨ក្រាម ។ ហេរ៉ូអុីន(Heroine) ស្មើ ៧០៤,៤៣ក្រាម ។ កញ្ឆា ស្មើ២៥១២ក្រាម ។ លទ្ធផលខាងលើ ០៩អង្គភាព បានចូល រួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner