កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ផ្តោតសំខាន់ទៅលើការ លើកកម្ពស់សហគមន៍
(ភ្នំពេញ) ៖ PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit (ARES) លើកទី៩ ជាមួយនឹងការផ្តោតទៅលើប្រធានបទ «ការលើកកម្ពស់សហគមន៍» និងវិធីដែលអ្នកដឹកនាំអាចកសាងនិងកែលម្អទីក្រុងនាថ្ងៃស្អែក ។
កិច្ចប្រជុំកំពូលអចលនទ្រព្យ ARES ប្រចាំឆ្នាំ ២០២៣ បានប្រមូលផ្តុំអ្នកដឹកនាំអាជីវកម្មថ្នាក់កំពូលជាង ៤០០នាក់ មកជួបជុំគ្នាក្នុងសន្និសីទ និងព្រឹត្តិការណ៍បែបចម្រុះ(hybrid) ដែលពោរពេញទៅដោយការយល់ដឹងនិងការបំផុសគំនិត ហើយអ្នកជំនាញជាច្រើនបានផ្តួចផ្តើមកិច្ចសន្ទនាបំផុសគំនិតដែលចាំបាច់បំផុត អំពីអនាគតនៃសហគមន៍ ធុរកិច្ច ការកម្សាន្ត និង នវានុវត្តន៍ ហើយប្រធានបទនាឆ្នាំនេះគឺស្របទៅតាមចក្ខុវិស័យរបស់ PropertyGuru ក្នុងការលើកកម្ពស់សហគមន៍ក្នុងការ រស់នៅ ធ្វើការ និងរីកចម្រើននៅទីក្រុងនាថ្ងៃអនាគត។
នាយកប្រតិបត្តិ និងនាយកគ្រប់គ្រង PropertyGuru Group លោក Hari V. Krishnan ដែលបានលើកឡើងថាវេទិកាអចលនទ្រព្យ ARES 2023 ត្រូវបានប្រារព្ធឡើងនៅមុនថ្ងៃគម្រប់ខួប ១៦ ឆ្នាំនៃការបង្កើតក្រុមហ៊ុន PropertyGuru Group បានថ្លែងថា ៖ « ក្នុងនាមជាអ្នកដឹកនាំក្នុងឧស្សាហកម្មដែលមានទំនួលខុសត្រូវខ្ពស់ ពួកយើងធ្វើការខិតខំឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបក្នុងការសម្រេចចិត្តលើអចលនទ្រព្យប្រកបដោយទំនុកចិត្តតាមរយៈ ខ្លឹមសារពាក់ព័ន្ធ ការយល់ដឹង និងសាវាកម្មលំដាប់ពិភពលោក។ ចាប់តាំងពីការជួយអ្នកទិញផ្ទះស្វែងរក និងផ្តល់ហិរញ្ញប្បទានដល់ផ្ទះក្នុងក្តីស្រមៃរបស់ពួកគេ ការជួយជនបរទេសស្វែងរកកន្លែងស្នាក់នៅសមរម្យ ក៏ដូចជាការគាំទ្រដល់អតិថិជនសហគ្រាសរបស់យើងធ្វើឱ្យការវិនិយោគត្រឹមត្រូវ និងការចែករំលែកទិន្នន័យភាគីទីមួយពិតប្រាកដជាមួយធនាគារ អ្នកវាយតម្លៃ និងការផ្តល់នូវព័ត៌មានដ៏មានអត្ថន័យដល់អ្នកបង្កើតគោលនយោបាយ ពួកយើងនៅទីនោះជាមួយភាគីពាក់ព័ន្ធនីមួយៗ និងណែនាំពួកគេនៅគ្រប់ជំហាន។ »
កិច្ចប្រជុំកំពូលអចលនទ្រព្យប្រចាំឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍យុថ្កាមួយនៃ PropertyGuru Week ដែលចូលរួមដោយនាយកប្រតិបត្តិកំពូល និងអ្នកដឹកនាំឧស្សាហកម្មក្នុងតំបន់ ។
កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី Property Guru លើកទី ៩ ប្រចាំឆ្នាំ ២០២៣ ត្រូវបានគាំទ្រដោយដៃគូវិបផតថលផ្លូវការ PropertyGuru; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ Artemis Associates; ដៃគូប្រព័ន្ធផ្សព្វផ្សាយ Bridges, d+a Magazine, Hot Magazine, Manila Bulletin, Powderlife, REm, និង Techsauce; និងគាំទ្រសមាគម IFC-ឧត្តមភាពក្នុងការរចនាសម្រាប់ប្រសិទ្ធភាពកាន់តែច្រើន និងវិទ្យាស្ថាន REHDA ៕
ដោយ / គ្រី សម្បត្តិ