ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រគល់វិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចនវត្ថុជូនប្រជាពលរដ្ឋជាង១ ០០០ប័ណ្ណ នៅឃុំព្រៃក្មេង
កំពង់ស្ពឺ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាល ខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលន វត្ថុជូនប្រជាពលរដ្ឋ ចំនួន១.១៤៧ប័ណ្ណ ស្ថិតនៅភូមិក្រៀលបួស ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
អញ្ជើញចូលរួមក្នុងឱកាសនេះមាន ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ ការ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ។
ឯកឧត្តម សរ សុវណ្ណ មានប្រសាសន៍ថា ការផ្តល់កម្មសិទ្ធិដីធ្លីនេះ ពិត ជា បានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំ បង្កើនផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើងថែមទៀត។
ចំណែកឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ការចែកបណ្ណ កម្មសិទ្ធិ ជូន ប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាង សំខាន់ក្នុង ការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗ ដែលកន្លងមក ជួប បញ្ហាទាំងនេះ ហើយតែងតែធ្វើឱ្យមានការប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋ។ ដូច្នេះការទទួលបានបណ្ណ កម្មសិទ្ធិ ប្រើប្រាស់ស្រប ច្បាប់របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញ ពីការគិតគូរយ៉ាងម៉ត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងអនុវត្ត យ៉ាង សកម្មលើគោល នយោបាយដីធ្លីជូន ដល់ប្រជាពលរដ្ឋ និងដើម្បី ផលប្រយោជន៍របស់ប្រជា ពលរដ្ឋយ៉ាង ពិតប្រាកដ។
លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចំពោះការចុះបញ្ជីដីធ្លី មាន លក្ខណៈជាប្រព័ន្ធ ក្រោមគម្រោង កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្ត កំពង់ស្ពឺ មានបញ្ហាប្រឈមជាច្រើនដូចជា ម្ចាស់ដីមួយចំនួន ជា កម្មករ កម្មការិនីរោងចក្រ ពុំមានពេលគ្រប់គ្រាន់ក្នុងការចូលរួម ទិន្នន័យ នៅ ថ្ងៃធ្វើការ និងមួយចំនួនចំណាកស្រុក ឬនៅឆ្ងាយ។ ម្ចាស់ដីមួយ ចំនួន មិនបានចូលរួម ពិនិត្យឯកសារនៃការវិនិច្ឆ័យ ក្នុងអំឡុង ពេលបិទ ផ្សាយ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា បងប្អូនភាពយឺតយ៉ាវក្នុងការធ្វើលិខិត រណបរបស់ប្រជាពលរដ្ឋ ក្បាលដីដែលមានប្រភពកាន់កាប់ពីអំណោយ ក្នុង រង្វង់ ញាតិ ត្រូវបញ្ជូនទៅប្រថាប់ត្រាសូន្យ មុននឹងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋម្ចាស់ដី។
ក្បាលដីដែលមានប្រភពកាន់កាប់មកពីការទិញ ម្ចាស់ក្បាលដីមួយ ចំនួន មិនបានយកទៅបង់ពន្ធ ប្រថាប់ត្រាថែមទៀត។
លោកប្រធានមន្ទីរ សូមណូមពរប្រជាពលរដ្ឋម្ចាស់ដី ចូលរួមផ្តល់ ទិន្នន័យក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទាន់ពេលវេលា ហើយប្រជាពលរដ្ឋម្ចាស់ដី ចូលរួមពិនិត្យឯកសារនៃការវិនិច្ឆ័យ ក្នុងអំឡុងពេលបិទផ្សាយ ដើម្បីចៀស វាង មានកំហុសពេលចេញ ប័ណ្ណកម្មសិទ្ធិ៕