រយៈពេលជាង ១០០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មី ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សម្រេចបាន សមិទ្ធផលជាច្រើន
(ភ្នំពេញ)៖«នៅក្នុងរយៈពេលជាង ១០០ថ្ងៃនៃរាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននូវសមិទ្ធផលជាច្រើន និងធ្វើដណើរឆ្ពោះទៅ សុក្រឹតកម្មបរិស្ថានកិច្ច ឈរលើមូលដ្ឋានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយមាន គោលនយោបាយ យុទ្ធសាស្រ្ត និង ការផ្សព្វផ្សាយ ជាស្នូល ឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព» ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០១៤ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា ក្នុងរយៈពេល ១០០ថ្ងៃនេះ យើងសម្រេចបានលទ្ធផលគួរជាមោទន: ដូចជា៖១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣លាននាក់ ។ ២-យុទ្ធនាការ«ដាំដើមឈើន ១លានដើម ក្នុង ១ឆ្នាំ»។៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមានវប្បធម៌ចុះកិច្ចសន្យាដោះលែងទេ ។ ៤-ក្រសួងបានអនុញ្ញាតិដាក់អោយប្រើប្រាស់«យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយនីឆ្នាំ២០៥០, ៥-ក្រសួងបន្តគាំទ្រ និង លើកកម្ពស់ជីវភាពសហគមន៍ ,៦-កំណែទម្រង់នីតិវិធីរដ្ឋបាលទំនើប ដោយមានភាពរហ័ស ប្រសិទ្ធភាព ឆ្លើយតបរដ្ឋាភិបាលឌីជីថល,៧-រៀបចំប្រពន្ធ័ Internet អោយមានល្បឿនលឿនជាងមុន និងសុវត្ថិភាព ដើម្បីជំរុញប្រសិទ្ធភាពការងារ, ៨-ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិត្យានុភាពកម្ពុជា តាមរយៈវិស័យបរិស្ថានលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះ ឯកបណ្ឌិតបន្តទៀតថា រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ដែលផ្តោតលើមូលដ្ឋាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីកំណើន និងលើលកម្ពស់ផលិតភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបទៅ បដិវដ្តន៍ឧស្សាហកម្មទី៤ និងការកសាងភាពធន់ទៅនឹងវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថ វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម វិស័យបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថាក្នុង យុទ្ធសាស្រ្តនេះបានកំណត់ ការពង្រឹងគ្រប់គ្រងធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ និងបានដាក់ចេញនូវក្របខណ្ឌក្រសួងបរិស្ថានដូចជា៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអប់រំផ្សព្វផ្សាយ ការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលឌីជីថល និរន្តភាពហិរញ្ញវត្ថុ និងការលើកម្ពស់ការទូតបៃតង ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ