ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និង ជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តស្រុក-ក្រុងទាំង១៤របស់ខេត្ត។
ពិធីដែលប្រព្រឹត្តិទៅមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងនោះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានធ្វើការកែសម្រួល នូវសមាសភាពក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិ
ភាព»។ក្រុមការងារប្រឡងប្រណាំង ក្នុងការអនុវត្តគោលនយោបាយ«ភូមិឃុំ-សង្កាត់មានសុវត្ថិភាព»និងក្រុមការងារត្រួតពិនិត្យ និងជំរុញក្នុងការអនុវត្តគោលនយោបាយ”ភូមិឃុំ-សង្កាត់មានសុវត្ថិភាព” ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ នៅទូទាំងរាជធានី-ខេត្ត។ក្នុងនោះខេត្តបាត់ដំបងគឺជាក្រុមការងារទី៧ ត្រូវបានដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិ
ការក្រសួងមហាផ្ទៃ, ឯកឧត្តម គឹម សុផា រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការឯកឧត្តម នៅ លក្ខណានិងឯកឧត្តម អ៊ុច សុខុន។
កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីរៀបចំផ្សព្វផ្សាយគោលនយោបាយ“ភូមិឃុំ-សង្កាត់មានសុវត្ថិភាព»ជូនដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្ត ក្នុងកិច្ចសហការ ជាមួយអាជ្ញាធរ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុង-ស្រុក ឃុំ-សង្កាត់ខ្លួន ដើម្បីរៀបចំគោលការណ៍ វិធានការ និងផែនការអនុវត្តជាក់ស្តែងតាមដំណាក់កាលនីមួយៗក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន និងត្រូវតាមដាន ត្រួតពិនិត្យ វាយតម្លៃ និង ជំរុញការអនុវត្តផែនការសកម្មភាពខាងលើឱ្យមានប្រសិទ្ធភាពឱ្យទទួលបានជោគជ័យ។ការផ្សព្វផ្សាយនេះក៏ដើម្បីជំរុញឱ្យមានចលនាប្រឡងប្រណាំងនៅតាមក្រុងស្រុក ឃុំ សង្កាត់របស់ខ្លួន និងធ្វើការវាយតម្លៃពីលក្ខណៈសម្បត្តិ របស់ ភូមិ ឃុំ សង្កាត់ និង បុគ្គល ដែលមានស្នាដៃក្នុងការចាត់តាំងការអនុវត្តចលនាប្រឡងប្រណាំងនិងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានសរសើរដល់អាជ្ញាធរខេត្ត ពីសមិទ្ធផលរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្ត។ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមក្នុងខេត្តដែលសម្រេចបានជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិមុន រហូតអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ
ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានក្រើនរំលឹកដល់គ្រប់អាជ្ញាធរមាន
សមត្ថកិច្ចគ្រប់ថ្នាក់ ក្នុង ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ត្រូវពង្រឹងសមត្ថភាពខិតខំបន្តយកចិត្តទុកដាក់ជំរុញក្នុងការអនុវត្ថ នូវគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋា
ភិបាលអាណត្តិទី៧។ជាពិសេសការអនុវត្តចំណុចសំខាន់ៗនៃគោលនយោយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំ។
បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់នូវមតិគន្លឹះៗមួយចំនួនផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប