សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណចិន ដែលបន្តផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់និសិ្សតកម្ពុជា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ រដ្ឋា ភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់ អាហារូបករណ៍បន្ថែមទៀត បើកឱកាសឱ្យនិសិ្សតកម្ពុជាបន្ត ការ សិក្សា នៅប្រទេសចិន។សម្ដេចក៏ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិ ការ ជិត ស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេស ទាំងពីរកម្ពុជា-ចិន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងបែបនេញ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋ ប្រជា មានិត ចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ូ យាន បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេស ការបន្ត ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យ ស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ឯកឧត្តម អ៊ូ យាន និង គណៈប្រតិភូ ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និង ចូល រួមក្នុងពិធីសម្ពោធសាកលវិទ្យល័យខេមតិច ដែលសបញ្ជាក់ នូវ ចំណងកិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា-ចិន ។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាង ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា កម្ពុជា និងបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ ជា បន្តបន្ទាប់ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធី មួយ ចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុសិស្ស ឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ ។

ក្នុងជំនួបនោះដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់ អាហារូបករណ៍ បន្ថែមទៀតបើកឱកាសឱ្យនិសិ្សតកម្ពុជា បន្តការ សិក្សា នៅប្រទេសចិន ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេស ទាំងពីរ កម្ពុជា-ចិន ៕
ដោយ៖វណ្ណលុក
