កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងលើការកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ ៖ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា បានអញ្ជើញ ដឹក នាំ ក្រុម ការងារ ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួង លើការកែ សម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្រេចលទ្ធផលមួយចំនួន ។ក្នុងនេះ ទី១. ឯកភាពកែ សម្រួល បន្ថែម លើប្រកាសអន្តរក្រសួងទាំង៣ ធានាអនុលោមតាមបទដ្ឋាន គតិយុត្ត ដែល មានជាធរមាន រួមមាន៖
-ប្រកាសអន្តរក្រសួងស្តីពីការផាកពិន័យចំពោះបុគ្គលដែល ប្រព្រឹត្តិ អំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្ម និងសំណង់
-ប្រកាសអន្តរក្រសួងស្តីពីការប្រមូលចំណូលពីសេវាផ្តល់ វិញ្ញាបនបត្រ ប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូល ជាធរមាន
-ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីពិន័យអន្តរការណ៍ចំពោះអំពើ ល្មើស នឹងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្ម និងសំណង់
ទី២. រៀបចំសេចក្ដីព្រាងប្រកាសស្ដីពីកម្រៃសេវានៃការផ្តល់វិញ្ញា បនបត្រ សំណង់ និងទី ៣. អញ្ជើញភាគីពាក់ព័ន្ធមួយចំនួនបន្ថែមដើម្បីផ្តល់ ធាតុចូលក្នុង កិច្ចប្រជុំសម្រេចលើកក្រោយ ៕ ដោយ៖ គ្រី សម្បត្តិ