ក្រសួងពាណិជ្ជកម្មកម្ពុជា រកឃើញមានការប្រើប្រាស់សញ្ញាជាតិ និង និមិត្តរូបជាតិ នៅលើសំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារ អន្តរជាតិដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអះអាង ពីការរកឃើញមានការប្រើប្រាស់សញ្ញាជាតិ និងនិមិត្តរូបជាតិ នៅលើ សំបកវេចខ្ចប់ផលិតផល ដែលដាក់លក់លើទីផ្សារអន្តរជាតិដោយ គ្មានការអនុញ្ញាត។

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា នៅពេលថ្មីៗនេះ ក្រសួងបាន សង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើ សំបក វេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទ អង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់ កាញ់ ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបន្តថា ជាចំណាត់ការបន្ត, ក្រសួងពាណិជ្ជកម្ម បាន និង កំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បី មាន វិធានការផ្លូវច្បាប់លើការប្រព្រឹត្ត ល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាក សញ្ញា ប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់ លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារ នៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃទៀតផងដែរ។

ក្រសួង នឹងជូនព័ត៌មានដល់សាធារណ ជនអំពីលទ្ធផលនៃចំណាត់ ការជា បន្តទៀត៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner