សម្តេចនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ ក្រុមហ៊ុនចិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដែល ការវិនិយោគនេះស្របតាមគោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សា នយោ បាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅព្រះ រាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះ ឯកឧត្តម កាវ អ៉ីនឡុង បានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប។ រួមជាមួយនេះក៏បានធ្វេីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើគម្រោងមួយចំនួនដែល សមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សា ហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាព ជាក់ ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និង ឯកឧត្តម ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បា ជាដើម ។
ឯកឧត្តម ក៏បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍ រីកចម្រើន លើ គ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញ នូវភាពជឿជាក់ និងសុទិដ្ឋិ និយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិ ត របស់សម្តេច ធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង ហើយចំណង កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែម ទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តពូនជ្រំកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកយន្តការទំនាក់ទំនងលើគ្រប់វិស័យ និងគ្រប់កម្រិត។
សម្តេចធិបតី បានរំឭកថា ឆ្នាំ ២០២៣ នេះ ជាខួបអនុស្សាវរីយ៍ លើក ទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំជាលំដាប់ សំដៅឆ្ពោះ ទៅសម្រេចបាន សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មា គ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។
សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈនៃការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ព្រមទាំងរំឭកអំពីការឯកភាពគ្នារវាងថ្នាក់ដឹកនាំ នៃ ប្រទេសទាំងពីរ ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ ប្តូរប្រជាជន និងប្រជាជន ដោយលើកទឹកចិត្តឱ្យមានអ្នកទេសចរចិន មកទស្សនា ប្រទេសកម្ពុជាឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត ។
សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះគម្រោងនៃការវិនិយោគ របស់ ក្រុមហ៊ុនចិន ដោយបានគូសបញ្ជាក់ថា គោលដៅចម្បងរបស់ រាជ រដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ឱ្យ កាន់តែខ្ពស់ទ្បើង ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោល នយោ បាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយ សម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាព ទាក់ទាញដល់វិនិយោគិនចិន ដែលមកវិនិយោគនៅក្នុងប្រទេស កម្ពុជា ៕
ដោយ៖ វណ្ណលុក