ជនសង្ស័យ ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២០ ខែធ្នូ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀន ចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៦នាក់ស្រី ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២៣នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់ យក សរុបក្នុងថ្ងៃទី២០ ខែធ្នូ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៥២,២៣ក្រាម និង៧កញ្ចប់តូច ។ លទ្ធផល ខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕