មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជំរុញកងកម្លាំងគ្រប់ផ្នែកសឹករងស្រុក ក្រុង និងវរៈសេនាតូច យកចិត្តទុកដាក់ក្នុង ការងារបង្ក បង្កើនផល ចិញ្ចឹមសត្វ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹងរងកំពង់ធំ រួមទាំងក្រុមការងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើតផល ចិញ្ចឹមសត្វ ក្នុងចលនាប្រឡងប្រណាំងផ្នែកសឹក រងស្ទឹងសែននៅ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងស្ទឹងសែន បានបញ្ជាក់ថា ក្រៅពីភារកិច្ចស្នូលក្នុងការងារ ហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ ផ្នែក សឹករង ស្ទឹងសែន បានធ្វើការដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយ ជីវភាព របស់កងទ័ព បន្ថែមលើគោលរបបដែលក្រសួងការពារ ជាតិ បានកំណត់ ការហូបចុកនៅក្នុងផ្ទះបាយជាសមូហភាព។អង្គភាព មានស្រះចិញ្ចឹមត្រីចំនួនពីរ ស្រះ មានត្រីប្រមាណជាង ៥០,០០០ ក្បាល ,ចិញ្ចឹមគោ២២ ក្បាល និងមាន់ ទា ក្ងានមួយចំនួន ដើម្បីដោះ ស្រាយគោលនយោបាយជូនយោធិនក្នុងអង្គភាពដែលត្រូវបានថ្នាក់លើដាក់ឱ្យចូលនិវត្តន៍ផងដែរ ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ផ្នែកសឹក រងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ ជូនឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ។អង្គភាពផ្នែកសឹករងស្ទឹង សែន មានស្នាដៃល្អក្នុងការងារចលនាប្រឡងប្រណាំងទាំង ៥ ខ្លឹមសារ ដែលថ្នាក់លើបានដាក់ចេញដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបានយ៉ាងល្អប្រសើរ៕ដោយ៖ប៊ុន រដ្ឋា

ads banner