សម្តេចធិបតី ហ៊ុន ម៉ាណែត៖អ្នកសារព័ត៌មាន ត្រូវរួមគ្នាដោះស្រាយ បញ្ហាប្រឈម ដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍និងណែនាំដល់ ស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព ការបែកបាក់សាមគ្គីភាពជាតិ។
ការបញ្ជាក់នេះតាមរយៈសារលិខិតចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើង ដោយ ក្លិបអ្នក កាសែតកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ន សារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានាបានជួបជុំ ពិភាក្សាផ្លាស់ ប្តូរយោបល់ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនា ពេលកន្លងមក នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ប្រធានបទនេះពិតជាមាន សារៈសំខាន់ បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្ត ទុក ដាក់ពង្រឹង ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បី បង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើន ទំនុក ចិត្តដល់ សាធារណជន»។
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបន្តថា រាជរដ្ឋាភិបាលតែងតែយក ចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាព សារ ព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នកសារព័ត៌មាន និងបច្ចេក វិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្ត ក្រម សីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចប្រកបដោយ វិជ្ជាជីវៈ និងការទទួលខុសត្រូវ។
សម្តេចធិបតីបន្ថែមទៀតថា ការផ្ដល់ព័ត៌មានពិតដល់សាធារណជន ជាតិ-អន្តរជាតិ ពីសភាពការណ៍ពិតនៅកម្ពុជា, ធ្វើជាកញ្ចក់ឆ្លុះ បញ្ចាំង ពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម, ផ្សព្វផ្សាយអប់រំ ពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាដើម។
សម្តេចធិបតី បានអំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាបន្តចូលរួម ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាច ធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និង បាត់បង់សណ្តាប់ធ្នាប់សង្គម, ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតមានតុល្យភាព ចៀសវាងការផ្សាយព័ត៌មានដែល ធ្វើឱ្យ ខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពី សាធារណ ជន។
ជាមួយគ្នានេះសម្តេចធិបតី បានណែនាំឱ្យមានការបណ្តុះបណ្តាល សមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
សូមជម្រាបថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៣ រៀបចំ ឡើងនេះក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» ដោយមានការអញ្ជើញចូលរួមពី ចាងហ្វាង និពន្ធនាយក តំណាង សមាគម ជាច្រើនរូបនិងជាច្រើនអង្គភាព។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២០បាន ប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការ
ក្រសួងព័ត៌មាន។ វេទិកាដែលធ្វើពេញមួយព្រឹកនេះនឹងជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មាន»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថា ក្លិបអ្នកកាសែតកម្ពុជានឹងបន្តបេសកកម្មសំខាន់ ដោយធ្វើយ៉ាងណា ជួយ បណ្តុះបណ្តាលទាំងក្រមសីលធម៌ និងវិជ្ជាជីវៈដល់អ្នក សារព័ត៌មាន។ក្លិបអ្នកកាសែតកម្ពុជាមានមហិច្ឆតាធំណាស់ ដើម្បី ធ្វើយ៉ាងណាបង្កើតក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មាន ដែលពេលនោះពួកគាត់ដែលជាអ្នកសារព័ត៌មានអាចមើល អាចវាយ តម្លៃ និងដាក់ពិន័យដោយអ្នកសារព័ត៌មាន ឬក្រុមអ្នកសារព័ត៌មានខ្លួន ឯង ជាជាងរាជរដ្ឋាភិបាល ឬសមត្ថកិច្ចណាមួយ។ នេះជារឿងសំខាន់ បំផុតដែលស្ទើរតែទូទាំងពិភពលោកបានអនុវត្តទម្រង់បែបនេះ។
សូមជម្រាបថា បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយ បានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួនប្រមាណ ៥០០ អាជ្ញាបណ្ណ, វិទ្យុFM មានប្រមាណ ២២១ ស្ថានីយ, ស្ថានីយទូរទស្សន៍ មាន ២១ ប៉ុស្ត៍, ទូរទស្សន៍ខ្សែកាបមានជាង ៩០ ប៉ុស្ត៍ និងសារព័ត៌មាន អនឡានមានចំនួនជាង៩០០អាជ្ញាបណ្ណ៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ងីម ឆៃ ហួត