រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត ក្រសួងបរិស្ថាន ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។
កិច្ចប្រជុំនៅថ្ងៃនេះ ជាឱកាសដ៏មានអត្ថប្រយោជន៍សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួម និងធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ចែករំលែកបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងថ្មីៗ ជាពិសេស ពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ឈានទៅអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រ និងកំណត់ទិសដៅការងារឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ សំដៅសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងសមិទ្ធផលថ្មីៗបន្ថែមទៀត។
នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោកនិយាយជារួម។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាននិងការរៀបចំខ្លួនឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុលនិងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹកនិងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកា សធាតុ,និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុសកលដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ។
បើយោងតាមសុន្ទរកថារបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងរយៈពេលជាង១០០ថ្ងៃនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ សហការគ្នាយ៉ាងពេញទំហឹង និងបានសម្រេចនូវសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖
ទី១.ក្រសួងបានផ្តួចផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោ មប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លា ស្ទិកទេ» «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា” “លាហើយប្លាស្ទិក» នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។
ទី២.ក្រសួងក៏បានផ្តួចផ្តើមយុទ្ធនា ការ«ដាំដើមឈើ១លានដើមក្នុង ១ ឆ្នាំ»នៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៣ ក្នុងគោលបំណងពង្រីកគម្របព្រៃ ឈើនៅទូទាំងប្រទេស។
ទី៣. ក្រសួងបានដាក់ចេញវិធានការម៉ឹងម៉ាត់បំផុតក្នុងការទប់ស្កាត់បទ ល្មើសធនធានធម្មជាតិដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជា តិជំរុញការអនុវត្តច្បាប់ ១០០ ភាគ រយ ។
ទី៤. ក្រសួងបានទទួលការអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣- ២០ ២៨ដោយមានមុំចំនួនបីរួមមាន«ការ ពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាល ឌីជីថល និងការពង្រីកការផ្សព្វផ្សាយ”សំដៅឆ្ពោះទៅជាប្រទេ សអព្យាក្រឹតកាបូននិងមានគម្រប ព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០» ក្នុងការចូលរួមឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងជាសកលនិងសម្រេចនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ។
ទី៥.ក្រសួងបានបន្តគាំទ្រនិងលើក កម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្ម ជាតិ និងកៀរគរការចូលរួមពីវិស័យឯកជនដើម្បីបង្កើនមុខរបរក៏ដូចជាលើកទឹកចិត្តឱ្យសហគមន៍តំបន់ការ ពារធម្មជាតិដាំឈើដែលមានប្រយោ ជន៍និងឈានទៅក្លាយជាសហគមន៍អព្យាក្រឹតកាបូន។
ទី៦.ក្រសួងបានធ្វើការកែសម្រួលកា រគ្រប់គ្រងឯកសារឱ្យមានរបៀបរៀប រយនិងមានភាពប្រសើរជាងមុនតាមបទដ្ឋានរដ្ឋបាលដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងលិខិត។
ទី៧. ក្រសួងបានរៀបចំប្រព័ន្ធអ៊ីនធឺណេតដែលមានល្បឿនលឿនជាងមុន សុវត្ថិភាព និង អាចគ្របដណ្តប់ការប្រើប្រាស់ទូទាំងអគាររដ្ឋបាលក្រ សួងដែលនេះជាជំហានមួយដ៏ចាំបា ច់ក្នុងការធ្វើទំនើបកម្មស្ថាប័ននិងឆ្លើ យតបនឹងការវិវត្តនៃឧស្សាហកម្មប ច្ចេកវិទ្យា៤.០។
ទី៨. ក្រសួងបានបន្តពង្រឹងកិច្ចស ហប្រតិបត្តិការវិស័យបរិស្ថានជាល ក្ខណៈទ្វេភាគីនិងពហុភាគី ក្នុងការដោះស្រាយបញ្ហាសកលនិងទទួលបានការគាំទ្រនិងសហការបន្ថែមក្នុងការពង្រីកវិសាលភាពយុទ្ធនាការ និងអាទិភាពរបស់ក្រសួងបរិស្ថានជាពិ សេសការកាត់បន្ថយការប្រើប្រាស់ប្លា ស្ទិក ការពង្រីកគម្របព្រៃឈើនិងការ លើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន៕
ដោយ ៖ វណ្ណលុក