ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ចេញបទបញ្ជាឱ្យចាត់វិធានការបង្ក្រាប បទ ល្មើស ធនធានធម្មជាតិ ពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹក
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់ បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារ តំបន់ ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា មានប្រសាសន៍ដូច្នេះក្នុងឱកាស អញ្ជើញ ជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដាក់ចេញនូវបទបញ្ជា និង ស្នើសមត្ថកិច្ចអនុវត្ត ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស ធនធានធម្មជាតិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវជាដាច់ខាត។
សម្តេចធិបតី បានបញ្ជាក់ថា “គណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ ដែលមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀម ផ្តល់កិច្ចសហការ គាំទ្រ។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យនិងពង្រឹងបង្កើនកិច្ចសហការ។ សម្តេចធិបតី ថា “បើមិនទប់ស្កាត់ទេ មនុស្សតិចបានផល មនុស្សច្រើនបានរងផលប៉ះពាល់ “។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពិនិត្យមើលក្របខណ្ឌច្បាប់ ដាក់ ឱ្យបានតឹងរឹង ដោយសម្តេចទទួលបានព័ត៌មានច្រើន ពីបណ្តាញ សង្គម។ សម្តេចបញ្ជាក់ថា ដាវអាជ្ញាសឹកមានហើយ ក៉ំឱ្យគេរាយ ការណ៍ មកដល់លើ ត្រូវចាត់វិធានការឱ្យបាន៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ