ជប៉ុន ជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជានិងបានជួយដល់កម្ពុជាយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព
អត្ថបទដោយ៖
AMS OneMinute
ព្រមទាំងបានជួយលើគ្រប់វិស័យក្នុងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ។ ជប៉ុនថែមទាំងបានជួយផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងតំបន់តាមរយៈការស្ថាបនាផ្លូវជាតិលេខ ៥ ដែលតភ្ជាប់បណ្ដាខេត្តជាច្រើននៅកម្ពុជាក៏ដូចជាប្រទេសជិតខាង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់ភាគីជប៉ុនបន្តសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត ដើម្បីសម្រេចបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលចង់ឃើញប្រជាពលរដ្ឋទាំងអស់មានលំនៅឋានសមរម្យ និងគ្រួសាររស់នៅប្រកបដោយភាពសុខដុម។
ជំនួបជាមួយឯកឧត្តម ISHIBASHI Rintaro អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន
២១ ធ្នូ ២០២៣
#ams1minute