សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់ក្រសួង ស្ថាប័ន-ពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសព្រៃឈើឲ្យបាន ជាដាច់ខាត

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នៅក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា កន្លងទៅមានការកាប់ព្រៃ និងការរកសត្វរបស់បងប្អូនប្រជាពលរដ្ឋ តែមិនបានប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិនោះទេ អ្វីដែលប៉ះពាល់ខ្លាំងគឺការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ការនិងទប់ស្កាត់ឲ្យបានជាដាច់ខាត។

សម្តេចធិបតី បានរំលេចបន្ថែមថា កិច្ចការពារ និងទប់ស្កាត់ការរំលោភបទល្មើសព្រៃឈើនិងធនធានធម្មជាតិ គឺជាការយកចិត្តទុកដាច់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឲ្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរព័ន្ធ ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើគ្រប់ទម្រង់ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner