រាជរដ្ឋាភិបាល បានធ្វើកិច្ចការ ៣ ក្នុងរយៈពេលជាង ៣ខែមកនេះ ដើម្បីចីរភាពបរិស្ថាន

(ភ្នំពេញ)៖ រយៈពេលបីខែមកនេះ រាជរដ្ឋាភិបាល បានធ្វើកិច្ចការចំនួន ៣ សម្រាប់អភិរក្សវិស័យបរិស្ថាន ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី បានថ្លែងថា រយៈជាង ៣ខែមកនេះ យើងបានធ្វើកិច្ចការចំនួន ៣ គឺទី១-លប់ចោលនូវគម្រោងរោងចក្រអគ្គិ សនីដើរដោយធ្យូងថ្មមួយ ដែលមានកម្លាំង ៧០០មេក្រវ៉ាត់ និងជំនួសដោយវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន ។

ទី២-កម្ពុជាបច្ចុប្បន្ន មានថាមពលកកើតថ្មីចំនួន ៦២% ហើយយើងដាក់ទិសដៅឆ្នាំ២០៣០ ឲ្យឡើងដល់៧០% នៅក្នុងថាមពលសរុបរបស់យើង ។ យើងជំរុញលើកទឹកចិត្តទៅលើការវិនិយោគអគ្គិសនី តាមរយៈថាមពលកកើតថ្មីតាមរយៈសូឡា និងខ្យល់ ។ នៅប្រទេសយើងតូច យើងមិនអាចទាន់ឈានទៅដល់ប្រើថាមពលនុយក្លេអ៊ែរនោះទេ ។

ទី៣-រាជរដ្ឋាភិបាល បានចេញនៅអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សម្រាប់ទីប្រជុំជននៅឆ្នាំ២០២១ ដើម្បីជាខ្សែចង្វាក់ពីដើមខ្សែផ្ដល់ចុងខ្សែដើម្បីគ្រប់គ្រងសំរាម ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner