សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A (Video Inside)

សិស្សដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបានជួបសំណេះសំណាលជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដើមសប្តាហ៍ទី២ខែមករា ឆ្នាំ២០២៤។

យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សិស្សានុសិស្ស ដែលប្រឡងជាប់បាក់ឌុបកាលពីខែវិច្ឆិកា មានសរុបចំនួន ៩ម៉ឺន ៨ពាន់ ៤៦០នាក់ ស្មើនឹង៧២.៨៩%។ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន១ពាន់៦៧៣នាក់, និទ្ទេសB ចំនួន ៦ពាន់ ៩៦៤នាក់, និទ្ទេស C ចំនួន ១ម៉ឺន ៨ពាន់ ៣០៨នាក់, និទ្ទេស D ចំនួន ៣ម៉ឺន ៤ពាន់ ២៤៦នាក់ និងនិទ្ទេស E ចំនួន ៣ម៉ឺន ៧ពាន់ ២៦៩នាក់។

ជំនួបជាមួយសិស្សប្រឡងជាប់និទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ គ្រោងនឹងធ្វើនៅថ្ងៃទី៩មករាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

ads banner